ក្រុមអង្គសង្គមស៊ីវិលប្រមាណ២៨អង្គការកំពុងរៀបចំការធ្វើធម្មយាត្រា ដើរដោយស្ងប់ស្ងាត់ពីខេត្តសៀមរាបមកកាន់ទីលានប្រជាធិបតេយ្យនៅទីក្រុងភ្នំពេញ ពីថ្ងៃទី០៦ ខែធ្នូ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថាច្រាក់ (CHRAC) ការដើរធម្មយាត្រានេះ គឺជាការផ្សាយមេត្តាធម៌ ផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស ដែលសកម្មភាពនេះ ត្រូវបានលោកអះអាងថា បានជំរុញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឱ្យប្រសើរឡើង។ លោកអះអាងថា កន្លងមកការដង្ហែរក្បួននានាដើម្បីទាមទារសិទ្ធិតែងមានការស្រែកទ្រហឹងអឺងកង ប៉ុន្តែធម្មយាត្រាដែលរៀបចំនៅពេលខាងមុខនេះ នឹងធ្វើឡើងដោយភាពស្ងប់ស្ងាត់ ដោយមិនឈរជំហរបក្សនយោបាយណាមួយឡើយ ប៉ុន្តែពួកគេនឹងនិយាយពីនយោបាយ បញ្ហាសិទ្ធិមនុស្សដែលត្រូវដោះស្រាយ។ ដើម្បីលម្អិត សូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយលោក រស់ សុដ្ឋាប្រធានអង្គការច្រាក់ (CHRAC) ដោយមេត្រី!
រូបភាពឯកសារ