en     km
en     km

បារាំងហាមមន្រ្តីរដ្ឋាភិបាល មិនឱ្យប្រើប្រាស់WhatsApp និង Telegram និងSignal

Share

 

មន្ត្រីរដ្ឋាភិបាលបារាំង ត្រូវបានហាមប្រាមជាផ្លូវការមិនឱ្យប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយចំនួនដូចជា WhatsApp, Telegram, Signal និងកម្មវិធីផ្ញើសារផ្សេងទៀត សម្រាប់ការទំនាក់ទំនងផ្ទៃក្នុងដោយសារបារម្ភពីការងាយរងគ្រោះផ្នែកសុវត្ថិភាព។ នេះបើតាមរបាយការណ៍ផ្ទៃក្នុងរបស់លោកស្រីនាយករដ្ឋមន្ត្រី Elisabeth Borne ដែលទូរទស្សន៍បារាំង BFMTV ទទួលបាន។

ក្រោយការហាមប្រាបមិនឱ្យប្រើប្រាសបណ្ដាញសង្គមទាំង៣នេះ សមាជិកគណៈរដ្ឋមន្ត្រីត្រូវបានលើកទឹកចិត្តឱ្យប្រើកម្មវិធីផ្ញើសារOlvid ដែលជាភាសាហើយកម្មវិធីOlvidនេះមិនត្រូវការស៊ីមកាត ឬលេខទូរស័ព្ទពីអ្នកប្រើប្រាស់ និងបង្កើតទិន្នន័យឡើយ។ កម្មវិធីបារាំង ដែលត្រូវបានគេនិយាយថា មានលក្ខណៈឯកជន និងមានសុវត្ថិភាពជាងដៃគូប្រកួតប្រជែងទាំងនោះ ត្រូវបានគេរំពឹងថាជាវេទិកាផ្ញើសារតែមួយគត់ដែលត្រូវបានផ្តល់វិញ្ញាបនបត្រសុវត្ថិភាព ដោយទីភ្នាក់ងារជាតិបារាំងសម្រាប់សន្តិសុខប្រព័ន្ធព័ត៌មាន (ANSSI)។ កម្មវិធីផ្ញើសារជាភាសាបារាំង មួយផ្សេងទៀត Tchap ក៏ត្រូវបានអនុញ្ញាតផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT។

របាយការណ៍ផ្ទៃក្នុងរបស់នាយករដ្ឋមន្រ្តីបារាំង លោកស្រីនាយករដ្ឋមន្ត្រី Borne តំណាងឱ្យជុំទី ២ នៃការហាមប្រាមកម្មវិធីសម្រាប់មន្ត្រីសាធារណៈបារាំងនៅឆ្នាំនេះ ដែលនឹងចូលជាធរមាននៅថ្ងៃទី ៨ ខែធ្នូ ។ រដ្ឋមន្ត្រីក្រសួងសេវាកម្មសាធារណៈ បានប្រកាសកាលពីខែមីនាថា TikTok និង កម្មវិធីកម្សាន្ត ស្រដៀងគ្នានេះនឹងត្រូវហាមឃាត់នៅលើទូរស័ព្ទរបស់រដ្ឋាភិបាល ដោយបារម្ភពីហានិភ័យសុវត្ថិភាព៕

 

Share

Image
Image
Image