en     km
en     km

ជនជាតិដើមភាគតិចចាប់ផ្ដើមមុខរបរចិញ្ចឹមសត្វតាមបច្ចេកទេសដើម្បីទ្រទ្រង់ជីវភាពគ្រួសារ

Share

 

ជនជាតិដើមភាគតិចមួយចំនួននៅភូមិឡុំជាតំបន់ដាច់ស្រយាលនៃខេត្តរតនគិរី  ឆ្ងាយពីទីក្រុងពួកគាត់បានចាប់យកមុខរបរចិញ្ចឹមសត្វដោយយល់ថាមុខរបរមួយនេះអាចកាត់បន្ថយការចំណាយនិងជួយបង្កើនប្រាក់ចំណូលដែលអាចទ្រទ្រង់ជីវភាពគ្រួសារបាន។ ប៉ុន្តែពួកគាត់មួយចំនួននោះមិនទាន់បានយល់ដឹងពីជំនាញនិងបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ហើយពួកគាត់ក៏មិនទាន់ទទួលបានវគ្គបណ្ដុះបណ្ដាលគ្រប់គ្រាន់នោះទេ។ កញ្ញា រមាស រស្មី រាយការណ៍ 24-11-23-Raksmey-Animal

 

 

លោក ដួង សុំម៉ាយ មានវ័យជាង៣០ឆ្នាំជាជនជាតិឡាវដែលបានរៀបការភរិយានៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងប្រជាសហគមន៍មួយចំនួនទៀត បានងាកមកចាប់អាជីពចិញ្ចឹមជ្រូក និងមាន់ ក្រោយមានមានការចង្អុលបង្ហាញពីក្រុមការងារវិទ្យុសំឡេងសហគមន៍ជនជាតិភាគតិច ។ លោក ដួង សុំម៉ាយ ថាមុខរបរនេះ អាចពិបាកតែជារបរដែលពួកគាត់អាចរកចំណូលដើម្បីជីវភាពហើយសម្រាប់ទិញសម្ភារៈផ្សេងៗដែលចាំបាច់ត្រូវប្រើប្រាស់ប្រចាំថ្ងៃ។

លោក ដួង សុំម៉ាយ បាននិយាយប្រាប់វិទ្យុស្ដ្រីក្នុងសំដីដើមថា ៖« វាអាចនឹងមានផលវិបាកដោយសារយើងមិនមានបច្ចេចទេសហើយធើ្វតាមចាស់ៗឥឡូវខ្ញុំកំពុងចិញ្ចឹម មាន់ ទា ហើយចិញ្ចឹម ជ្រូក បើសិនជាមាន់ចិញ្ចឹមលក្ខណៈ ថាធម្មជាតិ ប៉ុន្តែនិងត្រូវប្រើរយៈពេលយូដែរ ។បើជ្រូកវិញអានិងដូចខ្ញុំមិនចិញ្ចឹមយកសាច់ទេចិញ្ចឹមការយកកូន ជ្រូកកណ្ដុរបងប្អូនជនជាតិពេញគេនិយមចិញ្ចឹមជ្រូកខ្ញុំចិញ្ចឹមទើបពីរឆ្នាំនេះទេ។ ដោយសាគេត្រូវការទិញយកទៅសែនខ្លះគេយកទៅចិញ្ចឹម ដោយសារវាចេះស៊ីបាយហើយប៉ុន្តែខ្លះទៀត  ទាល់វាបាន៦ខែបានលក់ម្ដងជ្រូកហា៎ វាមាន២ដំណាក់កាលខ្លះនិងគេយកទៅខ្វៃ»

 

ងាកមកពលរដ្ឋម្នាក់ទៀតដែលទទួលបានការបណ្ដុះបណ្ដាលការចិញ្ចឹមសត្វនេះដែរ គឺលោក សេវ ថាម ដែលជាជនជាតិដើមភាគតិចចារ៉ាយនៅភូមិឡុំ បានលើកឡើងថាផលវិបាកនៃការចិញ្ចឹមសត្វនេះតែងកើតមាននៅពេលដែលលោកចាប់ផ្ដើម​ ព្រោះមិនទាន់មានរោងសម្រាប់អោយសត្វដេក ហើយការចិញ្ចឹម គឺធ្វើទៅតាមធម្មជាតិរបស់វា។  លោកនិយាយជាភាសាចារ៉ាយដែលត្រូវបានប្រែសម្រួលជាភាសាខ្មែរថា «ពិបាកដំបូងគឺការថែទាំវានឹងហើយដោយសារយើងធើ្វវាមិនទាន់បានយូរហើយរឹងមាំមិនមានរបងអីផង ក្នុងមួយឆ្នាំវាបង្កើតកូនមួយក្បាលខ្លះមេវា១០ក្បាលកូនវាក៏១០ដែរខ្លះកើតមកអត់រួចក៏ងាប់ក្នុងពោះ។ យើងចិញ្ចឹមទៅតាមធម្មជាតិពេលដែរវាឈឺយើងអត់មានពេទ្យអោយទៅព្យាបាលត្រូវរកថ្នាំសម្រាប់ចាក់អីដោយខ្លួនឯងក្នុងមួយខែវាកើតជំងឺចេញពពុះតាមច្រមុះមួយវិញទៀតវាចេញជាជំងឺពកពេញខ្លួននៅរដូវប្រាំង ឥឡូវវារៀងធូរដែរក្នុងការបង្កើតមុខរបរនេះខ្ញុំធើ្វរយៈពេល4ឆ្នាំហើយ»

លោក រម៉ាស់ ណឺន ប្រធានវិទ្យុសំឡេងសហគមន៍ជនជាតិភាគតិច ដែលជាអង្គភាពជួយបណ្ដុះបណ្ដាលការចិញ្ចឹមសត្វរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចនេះ យល់ឃើញថាការចាប់យកផ្នែកកសិកម្មនេះពិតជាសំខាន់សម្រាប់ជីវភាពក្នុងការប្រកបមុខរបរមួយនេះទៅតាមគ្រួសារនីមួយៗ ។ លោកឡើងក្នុងសំដីដើមថា ៖ «បាទកសិកម្មនេះពិតជាសំខាន់ស្រាប់ជីវភាពយើង អារឿងចិញ្ចឹមវាមានច្រើនដែរបើសិនជាយើងអត់ចេះពីបច្ចេកទេសនិងការចិញ្ចឹម។ គេមានរបៀបដូចការមើលថែទាំសត្វចំណែកខ្ញុំគ្រាន់តែយើងចិញ្ចឹមដូចថា ធម្មតាអត់មានជាលក្ខណៈផ្នែកកសិកម្មផ្ដោតទៅលើការទំនាមទំលាប់យើងពីមុនមកចឹង»

 

 

លោក ដួង សុំម៉ាយ បញ្ជាក់ថា ការងាកមកចិញ្ចឹមសត្វនេះ ធ្វើឱ្យគ្រួសាររបស់លោក អាចទទួលបានចំណូលបន្ថែមលើសពីការធ្វើស្រែចម្ការ ដែលត្រូវរង់ចាំជិតមួយឆ្នាំទើបបានផល។

 

« អើ!បើតាមពេលនេះវិញជីវភាពគ្រួសារវាអោយភាពខុសគ្នាដែរដោយសារការដែលយើងមិនទាន់ចិញ្ចឹមវា យើងអត់ទាន់មានចំណូលដូចជាប្រចាំថ្ងៃឬក៏ចំណូលប្រចាំខែគិតតែពីចំណូលប្រចាំឆ្នាំ កាលមុនថាយើងមិនទាន់ចាប់យកមុខរបរហ្នឹងយើងគិតតែពីការដាំ ដំឡូង ចន្ទី ឬចម្ការដាំស្រូវ វាអោយផលយើង១ឆ្នាំម្តង។ ប៉ុន្តែនៅពេលដែលខ្ញុំ ចាប់ផ្តើមចាប់យកអាជីវភាពដែលចាប់បានមុខរបរចិញ្ចឹម មាន់ ជ្រូក ធើ្វអោយគ្រួសារខ្ញុំហ្នឹងវាមិនមានអីទេគ្រាន់តែថាសម្រួលក្នុងគ្រួសារខ្ញុំពេលទាល់»

 

យ៉ាងណាមិញខណៈដែលពលរដ្ឋមួយចំនួនខាងលើកំពុងកែប្រែជីវភាពមកចិញ្ចឹមសត្វតាមបច្ចេកទេសដែលទទួលបានខ្លះៗពីក្រុមការងារសំឡេងសហគមន៍ជនជាតិភាគតិច ប៉ុន្តែនៅមានប្រជាសហគមន៍ជនជាតិភាគតិចផ្សេងៗមិនទាន់ទទួលដឹងពីវិធីសាស្រ្តឬបច្ចេកទេសក្នុងការធើ្វកសិកម្មចិញ្ចឹមសត្វនេះ នៅឡើយទេ ដោយពួកគាត់នៅបន្តចិញ្ចឹមសត្វទៅតាមប្រពៃណីពួកគាត់នៅឡើយ៕

 

 

 

 

 

អត្ថបទខ្លីសរសេរដោយ កញ្ញា រមាស រស្មី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

 

Share

Image
Image
Image