en     km
en     km

វិស័យទេសចរណ៍ថៃប្រឈមមុខនឹងគូប្រជែងក្នុងការទាក់ទាញទេសចរចិន

Share

 

ប្រភព៖ Bangkok posts ចុះថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ឧស្សាហកម្មទេសចរណ៍ថៃមិន​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ បន្ទាប់ពីមានការកួតប្រជែងយ៉ាងខ្លាំងពីប្រទេសផ្សេងៗដែលសម្រួលលក្ខខណ្ឌទិដ្ឋាការ(Viza) ដល់ភ្ញៀវទេសចរចិនដូចគ្នាទៅនឹងប្រទេសថៃដែរ ខណៈប្រទេសថៃនៅតែទាមទារទីផ្សារធំបំផុតក្នុងការទាញភ្ញៀវទេសចរចិន។​ នេះបើយោងតាមប្រភព Bangkok posts ចុះផ្សាយថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

(កញ្ញា សៃ ចន្ធី រាយការណ៍)

លោកស្រី Thapanee Kiatphaibool ទេសាភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ TAT បាននិយាយថា ខណៈពេលដែលអាជ្ញាធរបានដាក់ចេញគោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរជនជាតិចិនមកត្រឹម ៤លាននាក់សម្រាប់ឆ្នាំនេះ ដោយសារទីភ្នាក់ងារដែលបានចុះបញ្ជីចំណាយគឺមានការចំណាយខ្ពស់ចាប់ពី ៥៨០០០បាតដល់៦០០០០ បាតចំពោះការធ្វើដំណើរមួយជើង។

យ៉ាងណាមិញលោកស្រីនិយាយថា បញ្ហាប្រឈមដ៏សំខាន់បំផុតរបស់ប្រទេសថៃគឺនៅពេលដែលទីផ្សាររបស់ប្រទេសចិន បង្កើតការលើកទឹកចិត្តចំពោះការធ្វើដំណើរក្នុងស្រុក ខណៈដែលទីក្រុងប៉េកាំងនៅតែបន្តផ្តល់កម្មវិធីលើកទឹកចិត្ត ទេសចរក្នុងស្រុកនេះដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះនៅក្នុងប្រទេសចិនផងដែរ។

យោងតាមលោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បាននិយាយថា ប្រទេសថៃនៅតែជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរចិន បើទោះបីមានប្រទេសផ្សេងៗមកប្រកួតប្រជែងលើការផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរចិន រួមទាំងភ្ញៀវទេសចរកាហ្សាក់ស្ថាន ម៉ាល់ឌីវ និងស្រីលង្កាក៏ដោយ ព្រោះផលិតផលទេសចរណ៍ចម្រុះរបស់ប្រទេសថៃ មានតំបន់ធម្មជាតិ តំបន់ប្រវត្តិសាស្ត្រ និងឆ្នេរសមុទ្រដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើនផងដែរ។

យោងតាមលោកស្រី Sudawan បានបញ្ជាក់ទៀតថា ក្រសួងនឹងផ្តោតលើការទាក់ទាញភ្ញៀវទេសចរដោយបង្កើតជើងហោះហើរថ្មីដែលតភ្ជាប់ទីក្រុងលំដាប់ទីពីររបស់ប្រទេសចិន ជាមួយនិងអាកាសយានដ្ឋានខេត្តរបស់ប្រទេសថៃ ដូចជា កោះKrabi,ក្រុង Chiang Mai និង កោះPhuket ។

ដោយឡែកលោក Nonglux Yooyendee នាយកការិយាល័យ TAT នៅទីក្រុងសៀងហៃនៃប្រទេសចិនបាននិយាយថា ទីភ្នាក់ងារនេះគ្រោងនឹងផ្សព្វផ្សាយការហោះហើរត្រង់បន្ថែមទៀតក្នុងរដូវវិស្សមកាល និងបុណ្យចូលឆ្នាំចិនទៅកាន់ខេត្ត ឆ្នេរដូចជាកោះ Krabi ជាដើម។

សូមជម្រាបថា លោកស្រី Thapanee Kiatphaibool ទេសាភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ TAT បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយនឹងកម្មវិធីធ្វើដំណើររបស់ក្រុមហ៊ុន Alibaba Group Fliggy ក្នុងគោលបំណងជំរុញទីផ្សារប្រទេសចិន និងធានានូវទំនុកចិត្តផ្នែកទេសចរណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះ ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសថៃ និងមានបំណងបើកមជ្ឈមណ្ឌលសេវាកម្មអនឡាញ 24 ម៉ោងសម្រាប់ភ្ញៀវទេសចរចិនផងដែរ៕

 

 

Share

Image
Image
Image