en     km
en     km

ផ្សោត​មួយ​ក្បាល​ស្លាប់​​ដោយសារ​ឧបករណ៍​ឆក់​នៅ​ស្រុក​សៀម​បូក ​ខេត្ត​ស្ទឹងត្រែង​​

Share

សត្វផ្សោតជាសត្វមួយប្រភេទដែកជិតផុតពូជទៅហើយ​ តែយ៉ាងណាមិញនៅតែមានករណីស្លាប់ជាបន្តបន្ទាប់ដោយករណីផ្សេងៗគ្នា។​​​ តួយ៉ាង នាថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣​ មានករណីសត្វផ្សោត០១ក្បាល​ ដែលមានវ័យជំទង់​​  ភេទឈ្មោល​​ អាយុ៧ឆ្នាំ​ មានទម្ងន់៦៥គីឡូ​ ប្រវែង១.៩៥ម៉ែត្រ បានស្លាប់ដោយសារឧបករណ៌ឆក់​។​​ តាមរយះការសង្កេតឃើញមានស្នាមជាំ​ដំៗ​ នៅលើក្បាល​ និងដងខ្លួន​​ ដែលស្ថិតនៅភូមិកោះជ្រឹម​ ឃុំអូរម្រះ ស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង។ នេះបើយោងតាម​ ការធ្វើសេចក្ដីប្រកាសព័ត៌មានរបស់​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទរដ្ឋបាលជលផល។

តាមការប្រកាសនេះ ក្រសួងក៏បានអោយដឹងទៀតថា​ ក្នុងឆ្នាំ​២០២៣នេះ ផ្សោត​កើត​បាន​៨​ក្បាល និង​ស្លាប់​៥​ក្បាល​ក្នុងនោះ​កូន​ផ្សោត​ស្លាប់​២​ក្បាល ជំទង់​២​ក្បាល និង​ស្លាប់​ដោយ​ចាស់ជរា​១​ក្បាល​។

​ក្រោយប្រកាសអំពីការស្លាប់របស់ផ្សោតនេះ រដ្ឋបាលជលផល ប្ដេជ្ញាថានឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបិត្តការទៅលើការបង្រ្កាបបទល្មើសទាក់ទងទៅនឹងករណីឆក់នេះ​និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស​​​ តាមច្បាប់ស្ដីពីជលផល។

ដើម្បីធ្វើលើការងារនេះរដ្ឋបាលជលផលក៏បានអំពាវនាវដល់ប្រជានេសាទ​ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សហការក្នុងការផ្ដល់ព័ត៌មានដល់សមត្ថកិច្ចនៅពេលដែលបានឃើញមានអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីដែលជាផ្នែកមួយធ្វើអោយប៉ះពាល់ដល់ការបាត់បង់ផ្សេងៗ ដោយរដ្ឋបាលជលផលក៏ ផ្ដល់ជារង្វាន់លើកទឹកចិត្តផងដែរ។ រដ្ឋបាលជលផលបានផ្ដល់លេខទំនាក់ទំនង៤ខ្សែ ដែលរួមមាន០៩៧​​ ​៦៦៦​ ៤៩៩៩​ /០១១ ​៣៥៥ ​៨៨៣/ ០៨៨ ៨៣៥៥ ៨៨៣ /០១២​ ៨៩៧ ៩៤៣ ប្រជានេសាទនិងប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរាយការណ៍ពីករណីល្មើសខាងលើ៕

 

 

Share

Image
Image
Image