សាច់បង្កកដែលពុំមានប្រភពច្បាស់លាស់ និងគ្មានឯកសារត្រឹមត្រូវចំនួន៤,៧១០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅទីតាំងមួយកន្លែងក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយពីឃាត់ទុកសាច់បង្កកនេះ ម្ចាស់ទីតាំងត្រូវបានឱ្យចូលខ្លូនមកបំភ្លឺនៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋាន ក.ប.ប ដែលអន្តរាគមន៍លើការងារនេះ ការឃាត់ទុកសាច់បង្កកដែលមិនមានប្រភពច្បាស់លាស់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងមន្រ្តីជំនាញនៃអគ្គនាយដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យ បានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុកនិងចែកចាយផលិតផលសាច់បង្កកមួយកន្លែង នៅខណ្ឌមានជ័យ៕
Post Views: 38