en     km
en     km

បទសម្ភាស៖ អ្នកវិភាគជំរុញឱ្យគណបក្សប្រឆាំងរួបរួមគ្នា ខណៈមន្ត្រីបក្សភ្លើងទៀនចុះចូលបក្សថ្មី

Share

 

ស្ថានភាពគណបក្សភ្លើងទៀន ដែល​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ចូលរួម​បោះឆ្នោត ជាមួយនឹងគណបក្សទើបបង្កើតថ្មី គឺគណបក្សកម្លាំងជាតិ ត្រូវបានគេមើលឃើញជាទូទៅថាកំពុងតែប្រជែងគ្នាក្នុងចំណោមអ្នកដែលអះអាងខ្លួនថាស្រលាញ់ប្រជាធិបតេយ្យដូចគ្នា។ សកម្មភាពនេះកាន់តែបង្ហាញឱ្យឃើញក្រោយពេលដែលលោក រ៉ុង ឈុន អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែលទើបចូលរួមជីវភាពនយោបាយជាមួយ គណបក្សកម្លាំងជាតិ បានអំពាវនាវឱ្យសកម្មជន និងមន្ត្រីភ្លើងទៀនចូលរួមជាមួយគណបក្សកម្លាំងជាតិ ខណៈគណបក្សថ្មីនេះ បានធ្វើលិខិតអញ្ជើញមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សភ្លើងទៀនទៅចូលរួមសមាជរបស់ខ្លួនដោយចំហ។ ក៏ប៉ុន្តែ គណបក្សភ្លើងទៀនបានប្រកាសហាមឃាត់ ដោយមិនអនុញ្ញាតឲ្យសមាជិករបស់ខ្លួន ដែលមានសមាសភាពនៅថ្នាក់ក្រោមជាតិ ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងជាង២ពាន់នាក់ ទៅចូលរួមសមាជរបស់គណបក្សកម្លាំងជាតិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យសប្តាហ៍នេះឡើយ។ ជុំវិញបញ្ហានេះ លោក បណ្ឌិត មាស នី អ្នកវិភាគ និងតាមដានស្ថានការនយោបាយនៅកម្ពុជា ជំរុញឱ្យគណបក្សប្រជែងជាមួយបក្សកាន់អំណាច ដែលនិយមប្រជាធិបតេយ្យគិតគូរួបរួមគ្នា ដើម្បីឱ្យមានកម្លាំងស្មើបក្សកាន់អំណាច ដើម្បីមានកម្លាំងប្រជែងគ្នាតាមបែបប្រជាធិបតេយ្យស្មើគ្នា។ ជាបន្តសូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាសរវាង លោក គីម ចាន់ចាវ ជាមួយ លោក​បណ្ឌិត មាស នី អ្នកវិភាគនយោបាយ ដោយមេត្រី!

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង