en     km
en     km

លោក រ៉ុង ឈុន កំពុងអូសទាញសកម្មជននិងមន្ត្រីបក្សភ្លើងទៀន ​ចូល​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដែលទើបបង្កើតថ្មី

Share

 

លោក រ៉ុង ឈុន ដែលបានប្រកាស​លាលែង​តំណែង​ពី​អនុប្រធាន​គណបក្ស​ភ្លើងទៀននៅ​ថ្ងៃទី​៩ វិច្ឆិកា បានអំពាវនាវទៅកាន់មន្ត្រីនិងសកម្មជនគណបក្សភ្លើងទៀន ឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ។ គណបក្សកម្លាំងជាតិ ​ដែលលោករ៉ុង ឈុន ទើបនឹងប្រកាសចូលរួម​ជីវភាព​នយោបាយ​ជាមួយ ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន លោក ស៊ុន ចន្ធី។

លោក រ៉ុង ឈុន អះអាង​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន របស់ខ្លួនថា មូលហេតុ​ដែល​លោក​ចាក​ចេញពី​គណបក្ស​ភ្លើងទៀន ដោយសារតែ​គណបក្ស​នេះ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​បោះឆ្នោត​នានា បើ​ទោះ​ជា​គេ​ដឹង​ថា គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុ​ជាមួយ​នេះ​កំពុង​ចងសម្ព័ន្ធភាព​ជាមួយគ្នា​គណបក្ស​នយោបាយ​ចំនួន​បី​ផ្សេងទៀត និង​កំពុង​ចាប់​យក​គណបក្ស​ឆន្ទៈ​ខ្មែរ​ធ្វើជា​បក្សសម្ព័ន្ធ​ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​អសកល​នៅក្នុង​ឆ្នាំ​២០២៤​ខាងមុខ​នេះ​ក្តី។

 

បើតាម លោក រ៉ុង ឈុន ដដែល សម្មភាពរបស់លោកជាមួយគណបក្សបង្កើតថ្មីនេះ គឺដើម្បី​បន្ត​ចរន្ត​នយោបាយ ដែល​ជា​មូលដ្ឋាន​អ្នក​ប្រជាធិបតេយ្យ ឱ្យ​កាន់តែ​រីក​ធំធាត់​ទៅមុខ ឈាន​ទៅ​ដឹកនាំ​ប្រទេស ខណៈដែលគណបក្សភ្លើងទៀនដែលជាទ្រនំចាស់របស់លោក ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) ​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​បោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​២០២៣ និង​បោះឆ្នោត​អសកល​ឆ្នាំ​២០២៤ ខាងមុខ ក្រោម​ហេតុផល​ខ្វះ​ឯកសារ​ចុះបញ្ជីគណបក្សនយោបាយ​ច្បាប់​ដើម​គណបក្ស។

 

សូមជម្រាបថា បើទោះបីជាមន្ត្រីរបស់ខ្លួនមួយចំនួនកំពុងចុះចូលជាមួយគណបក្សកម្លាំងជាតិ ប៉ុន្តែគណបក្សភ្លើងទៀន ដែលមិនត្រូវបានអនុញ្ញាឱ្យចូលរួមបោះឆ្នោតអសកលនៅឆ្នាំនេះ នៅតែបន្ត​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន ដើម្បី​ផ្ដល់​ទៅ​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ជា​គណបក្ស​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​សម្រាប់​ចូលរួម​បោះឆ្នោត​អសកល​ឆ្នាំ​២០២៤​ខាងមុខ៕

 

 

Share

Image
Image
Image