លោក ជា មុនី អតីតមេដឹកនាំសហជីពសេរីកម្មករនៃព្រះជារាណាចក្រកម្ពុជា និងជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា អះអាងថា សកម្មភាពជាមួយគណបក្សប្រឆាំងរបស់លោកកន្លងមក ចាប់តាំងពីគណបក្សសង្គ្រោះជាតិ រហូតដល់គណបក្សភ្លើងទៀន គឺកើតឡើងពីស្ថានភាពសង្គម និងភាពលំបាករបស់ពលរដ្ឋ ដែលលោកមើលឃើញ រហូតជំរុញលោកឱ្យចូលរួមក្នុងជីវភាពនយោបាយ។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជា មុនី ដែលរំពឹងថាលោក រ៉ុង ឈុន នឹងក្លាយជាប្រធានគណបក្សនៅពេលឆាប់ៗខាងមុខ រំពឹងថា គណបក្សបង្កើតថ្មីនេះ នឹងអាចគៀងគរអ្នកមានគាំទ្រពីគណបក្សភ្លើងទៀន ខណៈដែលលោកអះអាងថា លោក មិនមានគោលបំណងចង់ធ្វើជាថ្នាក់ដឹកនាំ ឬមន្ត្រីជាន់ខ្ពស់របស់គណបក្សឡើយ ប៉ុន្តែគ្រាន់តែជាសមាជិកក្នុងបក្សតែប៉ុណ្ណោះ។ ដើម្បីលម្អិត សូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយលោក ជា មុនី ដោយមេត្រី