en     km
en     km

មេដឹកនាំអ៊ីស្ត្រាអែល ឆ្លើយតបការស្នើបទឈប់បាញ់ថា ទាល់តែចំណាប់ខ្មាំង មានសេរីភាព

Share

ឆ្លើយតបការអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុង តំបន់ហ្កាហ្សា មេដឹកនាំអ៊ីស្ត្រាអែល បានបង្ហាញឥរិយាបទច្រានចោល ដោយព្រលយថា នឹងមិនមានឡើយបទឈប់បាញ់ រហូតទាល់តែចំណាប់ខ្មាំង ទាំងអស់ត្រូវបានដោះលែងឲ្យមានសេរីភាព។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដកស្រង់ប្រសាសន៍លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែលដែលបានលើកឡើងថា ចំណាប់ខ្មាំងជាង ២៤០នាក់ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង អំឡុងការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ត្រូវតែមានសេរីភាពឡើងវិញ។ លោក Netanyahu ព្រលយក្នុងសម្ដីដើមថា «នឹងមិនមានឡើយបទឈប់បាញ់ដោយគ្មាន ការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងទាំងអស់។ ពាក្យបទឈប់បាញ់នេះគួរតែត្រូវបានលុបចេញពីវចនានុក្រម។ យើងបានប្រាប់រឿងនេះទៅកាន់មិត្ត របស់យើង និងសត្រូវរបស់យើង។ យើងនឹងបន្តការវាយលុករហូតទាល់តែយើងអាចបំបាក់ពួកគេ (ក្រុមហាម៉ាស) ដ្បិតថាយើងគ្មានជម្រើសផ្សេងនោះឡើយ»។

លោក Benjamin Netanyahu លើកឡើងបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស អារ៉ាប់ រួមមានប្រទេសកាតា អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប ហ្សកដានី និងអេមីរ៉ាតអារ៉ាប់រួម បានជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងទីក្រុងអាម៉ាន់ នៃប្រទេសហ្ស៊កដានី កាលពី ថ្ងៃសៅរ៍កកន្លងទៅនេះ ដោយបានជំរុញឱ្យលោក Blinken បញ្ចុះបញ្ចូលឱ្យអ៉ីស្រាអែលយល់ព្រមទទួលយកបទឈប់បាញ់៕

Share

Image
Image
Image