en     km
en     km

មន្ត្រីសិទ្ធិមនុស្សមើលឃើញហេតុផល២ ដែលរដ្ឋាភិបាលបង្កើតយន្តការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ

Share

 

រដ្ឋាភិបាល​នឹង​បង្កើត​យន្តការ​ថ្មីមួយ​ក្នុង​ការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​សំដៅ​ដល់​ការពង្រឹង ​និង​លើក​កម្ពស់​ប្រសិទ្ធភាពនៃ​ការ​សម្រប​សម្រួល​ ដោះ​ស្រាយ​បញ្ចប់​វិវាទ​របស់​ប្រជា​ពលរដ្ឋតាម​មូល​ដ្ឋាន។ នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ក្រោមវត្តមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ ខែតុលា លោក​ កើត រិទ្ធិ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ​បាន​ថ្លែង​ថា​ យន្តការនៃ​ការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ​គឺ​ជា​«ឧបករណ៍​គតិ​យុត្តិ​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹង ​និង​លើក​កម្ពស់​ប្រសិទ្ធភាពនៃ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ចប់​វិវាទ​របស់​ប្រជាពលរដ្ឋ»

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែលបានសាទរ​នឹងយន្តការថ្មីនេះ មើលឃើញចំណុចសំខាន់ពីរដែលជំរុញឱ្យមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺអាចសម្របសម្រួលឱ្យស្ថានភាពជម្លោះរវាងគូភាគីមានភាពល្អប្រសើរជាជាងការប្ដឹងផ្ដល់ទៅតុលាការ និងចំណុចមួយទៀត គឺការជាការឆ្លើយតបនឹងបញ្ហាកកស្ទះសំណុំរឿងក្នុងប្រព័ន្ធតុលាការ ដែលភាគីជម្លោះបានប្ដឹង ប៉ុន្តែមិនទាន់ត្រូវបានដោះស្រាយ ដែលធ្វើឱ្យបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌កន្លងមក។

Share

ព័ត៌មានទាក់ទង

Image