en     km
en     km

ប្រជា​សហគមន៍​ព្រៃ​​មេត្តា​ធម្មជាតិ ស្នើអាជ្ញាធរជួយអន្តរាគមន៍ បញ្ហាទាហ៊ានចូលឈូសដីព្រៃ

Share

 

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​មេត្តា​ធម្មជាតិ ដែលមួយចំនួនកំពុងជាប់ពាក្យបណ្ដឹងនៅតុលាការ បានអំពាវនាវឱ្យអាជ្ញាធរចូលរួមដោះស្រាយបញ្ហាព្រៃមេត្តាធម្មជាតិ ដែលពួកគេអះអាងថា មានទាហ៊ាន ចូលឈូសឆាយ ដើម្បីធ្វើការកាន់កាប់ ខណៈដែលព្រះសង្ឃ និងប្រជាពលរដ្ឋព្យាយាមអភិរក្ស។ លោក គីម ចាន់ចាវ រាយការណ៍

 

ក្រុមប្រជាសហគមន៍នៃព្រៃមាតាធម្មជាតិ នៅឃុំត្រពាំជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជួបប្រជុំគ្នា នៅថ្ងៃទី២៦ ខែតុលា នៅតំបន់ដីព្រៃដែលត្រូវបានក្រុមទាហ៊ានឈូសឆាយ ។ ថ្លែងនៅនឹងមុខរូបសំណាកព្រះពុទ្ធរូប ដែលពួកគេបានតំកល់ជាទីសក្ការៈ ក្រុមប្រជាសហគមន៍ទាំងនោះអះអាងថា ពួកគេខ្ញុំទាមទារការពារដើម្បីប្រយោជន៍រួម ​ប៉ុន្តែត្រូវ អាជ្ញាធរ មិនដោះស្រាយអោយពួកគេអោយបានល្អត្រឹមត្រូវ។ ក្រុមប្រជាសហគមន៍បានចោទសួរថា ចុះពួកគេអ្នកយកទៅធ្វើជាប្រយោជន៍ឯកជនម៉េចក៏អាជ្ញាធរចិត្តល្អអោយដី ពួកគេមានដីរាប់សិបហិតាហើយនៅតែស្រេកឃ្លានមកឈ្លានពានធ្វើបាបពួកយើងក្រីក្រលំបាក មកធ្វើបាបមិនស្គាល់ទីវត្តអារាមកន្លែងសក្ការៈបូជា ដោយមើលរំលងការដំកល់ផលប្រយោជន៍រួមជាធំ។

ពួកគេបន្តថា «ទាហ៊ានចូលមកឈូសដីបះពាល់ខ្ទេចខ្ទីព្រះជាការប្រមាថចំពោះសាសនាជាតិ ទាហ៊ានភ្ជួរកំទេចចោលកូនឈើដែលពួកយើងបានដាំកន្លងទៅអស់ជាច្រើនដើមជាការប្រមាថទឹកចិត្តអ្នកស្រលាញ់ការពារព្រៃឈើ ប្រជាជនតវ៉ាដីប៉ុណ្ណឹងក៏មិនព្រមដោះស្រាយឈប់ធ្វើបាបប្រជាជនសហគមន៍ពួកយើង»។

ក្រុមប្រជាសហគមន៍ព្រៃមេត្តា បានអះអាងថា ក្រុមទាហ៊ានដែលចូលមកកាប់បំផ្លាញដំណាំទាំងនោះដឹកនាំដោយលោក អៀម ម៉ៅ ដែលតែងតែនាំបក្ខពួកមកធ្វើបាបប្រជាសហគមន៍។ ពួកគេបន្តថាកន្លងមកក្រុមនិស្សិតតំណាងអាជ្ញាធរចុះមកចរចានិយាយថាអោយដីវិញដល់ត្រឹមនេះត្រឹមនោះតែបែរជាមិនឃើញដោះស្រាយតាមនិយាយ ដែលធ្វើពួកគេបង្ហាញការអស់សង្ឃឹមលើអាជ្ញាធរ ដែលតំបន់នេះក្លាយជាទីកន្លែងទាហ៊ានឈូសដីនៅវត្តព្រៃមេត្តាធម្មជាតិ។

«ខ្ញុំសំណូមពរឱ្យអស់លោក ស្នើសុំជួយអន្តរាគមន៍ដើម្បីឱ្យជួយរកយុត្តិធម៌ឱ្យពួកខ្ញុំផង។ …ក្រុមយុវជនរបស់បងហ៊ុន ម៉ាណែត គាត់ថារកដំណោះស្រាយឱ្យពួកយើងខ្ញុំហ្នឹងថារកហើយៗ ឥលូវនៅតែអត់ទាន់មានដំណោះស្រាយឱ្យពួកយើងខ្ញុំដដែល។ ចឹងខ្ញុំជួបបញ្ហាពិបាកនឹងនិយាយដោយសារពលរដ្ឋកំពុងរងគ្រោះហើយយកបញ្ហាតុលាការ ខាងគេមកគេថាពួកខ្ញុំបំផ្លាញរបស់ពួកគេ ហើយរំលោភបំពាន និងប៉ងសម្លាប់។ ហើយពួកយើងខ្ញុំ គ្មានអីដែលត្រូវប៉ងសម្លាប់គាត់ទេ ព្រោះខ្ញុំការងារតែដីដែល លោក សាំង សំណាង ក្រសួងដែនដី ទទួលឱ្យពួកខ្ញុំការពារ…»។

រូបភាព​ឯកសារ ក្រុមប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិមកគាំទ្រសកម្មជន៧នាក់ដែលត្រូវតុលាការខេត្តកំពុងស្ពឺកោះហៅ

 

សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​កាលពីនៅ​ថ្ងៃ​ទី​ ១៧​ ខែ​តុលា​ ឆ្នាំ​ ២០២៣ បានកោះ​ហៅ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​មេត្តា​ធម្មជាតិ​ចំនួន​៧​នាក់​មក​សាកសួរ​ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​ចម្រូង​ចម្រាសនេះ​ ពី​បទ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ រំលោភ រំលោភ​លើ​កម្ម​សិទ្ធិ​ គំរាម​សម្លាប់ ​និង​ជេរ​ប្រមាថ។​ ហើយប្រជាសហគមន៍ទាំង៧នាក់បានចូលខ្លួនតាមដីកាកោះ​នៅ​ថ្ងៃទី​១៨ ​ខែ​តុលា​ ​ទៅ​តាម​បណ្តឹង​របស់​ឈ្មោះ ​អៀម ម៉ៅ ​ដែល​សហគមន៍​អះអាង​ថា​ ជា​ទាហាន៕

 

Share

Image
Image
Image