en     km
en     km

មន្ត្រីជំនាញសុខាភិបាល ប្រាប់វិធានការ​ប្រុង​ប្រយ័ត្ន​និង​ការពារខ្លួនពេល​ទឹក​ជំនន់

Share

ដោយ​មិន​មាន​ការ​បង្ការ​ទុក​ជា​មុន ប្រជាពលរដ្ឋ​មួយ​ចំនួន ត្រូវ​ប្រឈម​នឹងគ្រោះថ្នាក់ បាត់​បង់ផ្ទះ​សម្បែង ទ្រព្យសម្បត្តិ និង​ខ្លះ​ទៀត​មាន​ជំងឺ​អាសន្នរោគ​ជាដើម ​​ដោយ​សារទឹក​ជំនន់។ គ្រោះ​ទឹក​ជំនន់ បាន​កើត​មានស្ទើរ​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ដែល​រដ្ឋាភិបាល​ និងក្រសួងពាក់ព័ន្ធតែង​តែ​ចេញ​ផ្សាយ​សេចក្តី​ណែនាំ និង​វិធានការ​នានា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​វិធី​ការពារ​គ្រោះ​ទឹក​ជំនន់។ តាមរយៈវិទ្យុស្ត្រី លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានណែនាំពីការ​ប្រុង​ប្រយ័ត្ន​និងការ​ការពារ សុវត្ថិភាពពីសត្វអសិរ្ពិស និងការការពារសុខភាព ក្នុងពេល​ទឹក​ជំនន់។ ជាបន្តសូមនាងកញ្ញា លោក លោកស្រីស្ដាប់ការលើកឡើងរបស់លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ដោយមេត្រី!

Share

Image
Image
Image