en     km
en     km

កីឡាការិនីស្រួងភាវីក្លាយជាទូតសុឆន្ទៈអង្គការពិភពលោក“ទា​ហ៊ាន​សម្រាប់​ជួយសង្គ្រោះនៅកូរ៉េខាងត្បូង”

Share

បន្ទាប់ពីជោគជ័យលើវិស័យកីឡាស្នូកឃ័រប៊ីយ៉ែការ៉ុមលើទឹកដីកូរ៉េខាងត្បូង កីឡាការិនីស្រួង ភាវី នៅពេលថ្មីៗនេះ បានក្លាយជាទូតសុច្ឆន្ទៈរបស់អង្គការពិភពលោកដ៏ធំមួយប្រចាំប្រទេសកូរ៉េ គឺអង្គការ​ “ទា​ហ៊ាន​សម្រាប់​ជួយសង្គ្រោះ”។

អង្គការ​ដ៏​ធំ​លំដាប់​ពិភពលោក​មួយ​នេះ​ ​មានទី​ស្នាក់​ការ​ដល់​ទៅ​១៣៤ប្រទេស​​ក្នុង​ពិភពលោក​​។ ​ អ្នកនាងស្រួង ភាវី បញ្ជាក់ថា នេះ​ជា​មោទនភាព​សម្រាប់​ប្រជាជន​ខ្មែរ ​ដែលមាន​​ជនជាតិ​ខ្មែរ​ម្នាក់​ មាន​ឱកាស​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​ដ៏ធំ​មួយ​នេះ​។

អ្នកនាងបង្ហើបថា  នេះ​ជា​កិត្តិយស​សម្រាប់​រូបអ្នកនាងផ្ទាល់ ​ ក៏ដូចជា​កូន​ខ្មែរ​ទាំង​អស់​ ដែល​ខ្លួន​ជា​ជនបរទេស​សោះ ហើយរស់នៅ​ក្នុងទឹកដី​ប្រទេស​កូរ៉េ​ តែ​ត្រូវ​បាន​អង្គការ​ពិភពលោក​ដ៏​ធំ​ និង​មាន​ស្នាក់​ការ​នៅ​ប្រទេស​កូរ៉េ​​ ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​​។ នេះបើតាមការលើកឡើងរបស់អ្នកនាងក្នុងហ្វេសប៊ុក​ នាថ្ងៃទី១៧ ខែតុលា។

អ្នកនាង ស្រួង ភាវី បានអះអាងថា រាល់​ថវិកា​ទាំង​អស់​ដែល​​ទទួល​បានពីកម្មវិធីនានា​ អ្នកនាងនឹងទុក ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ ជា​ពិសេស​កុមារ​ដែល​មាន​ជំងឺ​បេះដូង​ចំហ​ យកមក​ព្យាបាល​នៅ​ប្រទេស​កូរ៉េ។ ​ កាលពីពេលកន្លងទៅ កីឡាការិនី ស្រួង ភាវី បានប្រកាសស្វែងរកកុមារដែលមានជំងឺបេះដូងប្រហោងយកទៅព្យាបាលដល់ប្រទេសកូរ៉េផ្ទាល់ផងដែរ។ ក្រៅពីនេះ អ្នកនាងក៏ធ្លាប់បាននាំគ្រូពេទ្យពីប្រទេសកូរ៉េ មកព្យាបាលជំងឺដល់កុមារកម្ពុជាដែរ។

យ៉ាងណា នៅពេលថ្មីៗនេះទៀតសោត កីឡាការិនីពូកែថ្វីដៃស្នូកឃ័រ ស្រួង ភាវី ក៏ទើបបាន​ទទួលនូវគ្រឿងឥស្សរិយយសសម្ដេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

Share

Image Not Found
Image

ព័ត៌មានទាក់ទង