en     km
en     km

ប្រជាពលរដ្ឋជិត ៦ម៉ឺននាក់ធ្វើដំណើរតាមសេវាសាធារណៈរបស់រដ្ឋអំឡុងបុណ្យភ្ជុំបិណ្ឌ

Share

រយៈពេល៥ថ្ងៃនៃការធ្វើដំណើរដោយឥតគិតថ្លៃដែលផ្ដល់ដោយរដ្ឋ មានមនុស្សជិត ៦ម៉ឺននាក់បានប្រើប្រាស់សេវាកម្មរថយន្ដក្រុង ទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថាមានប្រជាពលរដ្ឋដែលបានប្រើប្រាស់រថយន្តក្រុង ដើម្បីទៅស្រុកកំណើត ច្រើនជាងគេ គឺកម្មករ កម្មការិនី នៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

លោកបន្ដថា ការដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានផលប្រយោជន៍ច្រើន ដែលក្នុងនោះប្រជាពលរដ្ឋមិនចំណាយលុយកាក់លើសេវានេះ និងរក្សាបាននូវសុខសុវត្ថិភាពថែមទៀត។

គួរជម្រាបថា រាជរដ្ឋាភិបាលបានបញ្ចេញរថយន្ដក្រុងចំនួន៤៥៥ គ្រឿងដល់សាធារណជន ទៅកាន់បណ្ដាខេត្តនានា ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ចំនួននេះមានការកើនឡើង បើធៀបកាលពីអំឡុងចូលឆ្នាំខ្មែរ ឆ្នាំ២០២៣កន្លងទៅ ដែមមានរថយន្ដចំនួន៤០០គ្រឿង។ កាលពីអំឡុងចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋបានស្នើឱ្យរាជរដ្ឋាភិបាលបញ្ចេញរាជរថយន្ដបន្ថែមផងដែរ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ។ តែយ៉ាងណានៅក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះ រថយន្ដក្រុងបានកើនឡើង ធ្វើឱ្យចរាចរណ៍រថយន្ដក្រុងបានរហូតដល់ជាង១៥០០ជើង ក្នុងរយៈពេល៥ថ្ងៃនៃបើកការបើកដំណើរការ៕

Share

Image
Image
Image