en     km
en     km

ប្រជាពលរដ្ឋជាច្រើនសម្រុកទៅជិះរថយន្ដក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញទៅស្រុកកំណើតនៅព្រឹកថ្ងៃនេះ

Share

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានបើកដំណើរការរថយន្ដក្រុងរបស់សាលារាជធានីភ្នំពេញ ឱ្យប្រជាពរដ្ឋជិះដោយឥតគិតថ្លៃទៅលេងស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌ។ នៅព្រឹកថ្ងៃនេះ ទាំងចំណតនៅទីលានប្រជាធិបតេយ្យ ចំណតរង្វង់មូលនាងមច្ឆា និងតាមចំណតនានាទាំង៦ ទីតាំងមានប្រជាពលរដ្ឋច្រើនកុះករ រងចាំធ្វើដំណើរតាមសេវាសាធារណៈរបស់រដ្ឋនេះ។ នេះបើផ្អែកតាមរដ្ឋបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃនេះដែរ បានទៅជួបជាមួយប្រជាពលរដ្ឋដែលជិះរថយន្តក្រុងទៅស្រុកកំណើតតាមខេត្តក្រុងនានា នៅទីលានប្រជាធិបតេយ្យទល់មុខអតីតឃ្លាំងសាំង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមការជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញ សេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋនេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងនោះនៅរាជធានីភ្នំពេញ មានរថយន្ដក្រុងដឹកជញ្ជូនប្រជាពលរដ្ឋចំនួន ៦០គ្រឿង និងនៅតាមបណ្ដាខេត្តក្រុងនានា មានរថយន្ដក្រុង ៣៩៥គ្រឿង សម្រាប់ដឹកប្រជាពរដ្ឋដោយឥតគិតថ្លៃ ទាំងទៅនិងត្រឡប់មករាជធានីភ្នំពេញវិញ។


ទន្ទឹមគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ត្រូវរក្សាតម្លៃដឹកជញ្ជូនឱ្យនៅដដែល ដោយពុំតម្លើងថ្លៃ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង