en     km
en     km

(បទសម្ភាស) លោក ឯម សុវណ្ណរ៉ា៖ គណបក្សតូចៗចងសម្ព័ន្ធគ្នា ជាភាពចាំបាច់ ដើម្បីរកកម្លាំងអូសទាញការគាំទ្រ

Share

ក្រោយការបោះដៃ និងចចារគ្នាជាង២ឆ្នាំ គណបក្សចំនួន៤ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និង គណបក្សកែទម្រង់កម្ពុជា ​ បានប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ជាផ្លូវការ។ លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយ មើលឃើញថា សម្ព័ន្ធភាពរបស់គណបក្សទាំង៤នេះ គ្រាន់តែជាការរួមកម្លាំងគ្នាដើម្បីបំពេញចំណុចខ្វះខាតឱ្យគ្នា និងចែកតំបន់ឬខេត្តមូលដ្ឋានដើម្បីឈរឈ្មោះឬគៀងគរសំឡេងគាំទ្រឆ្នោតពីប្រជាពលរដ្ឋទេ ដែលជាការល្អប្រសើរ ប៉ុន្តែមិនអាចឱ្យមានភាពខ្លាំងក្លាឡើយ។ អ្នកវិភាគរូបនេះយល់ថា ដើម្បីឱ្យសកម្មភាពនយោបាយរបស់ពួកគេខ្លាំងបាន លុះត្រាតែមានការប្របាច់បញ្ចូលគ្នាជាគណបក្សតែមួយ។ ដើម្បីលម្អិត សូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយលោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយ ដោយមេត្រី!

 

 

Share

Image
Image
Image