en     km
en     km

សហជីព​ និង​អង្គការ​ចំនួន​ ២០​ ថ្កោលទោស​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ស្លាប់​កម្មករ​រោងចក្រ​ ៥​ នាក់​

Share

traffic-accident-kompongspeu
ក្រុម​សហជីព​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ថ្កោល​ទោល​ចំពោះ​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​ម្សិលមិញ​ បាន​បណ្តាលឱ្យ​កម្មករ​រោងចក្រ​ ៥​ស្លាប់​ និង​រង​របួស​៦៨​នាក់​។

​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​ចេញ​នៅ​ថ្ងៃ​ទី​១៣​ ខែ​ មក​រា​ ឆ្នាំ​ ២០១៦​នេះ​បានឱ្យ​ដឹង​ថា​ ក្រុម​សហជីព​ និង​អង្គការ​ចំនួន​ ២០​ នេះ​ ចូលរួម​រំលែក​ទុក​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ និង​បួងសួង​ឲ្យ​កម្មករ​ កម្ម​ការ​នី​ ដែល​កំពុង​តែ​រង​របួស​ទាំង​៦៨​នាក់​ឆាប់​ជា​សះស្បើយ​។

​តាម​សេចក្តីថ្លែងការណ៍​ដដែល​ បាន​បញ្ជាក់​ថា​ ចំនួន​អ្នក​ស្លាប់​ និង​រង​របួស​ច្រើន​បែប​នេះ​ ក្រុម​សហជីព​ និង​អង្គការ​ចំនួន​ ២០​ នេះ​ មិន​អាច​ទទួលយក​បាន​ឡើយ​។​ សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា​ កម្មករ​កាត់ដេរ​ទាំងអស់​ មិន​គួរ​ទទួល​ភាព​ខ្លាច​ចំពោះ​កាត​បាត់​បង់ជីវិត​ ដោយសារ​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ​នោះ​ទេ​។​

​ក្រុម​សហជីព​ និង​អង្គការ​ទាំង​ ២០​ នេះ​ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​រៀបចំ​ពិគ្រោះ​យល់​ភ្លាមៗ​ ជាមួយ​សហជីព​ឯករាជ្យ​ ដើម្បី​ដោះស្រាយ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ និង​មក​ និង​ស្នើ​ឱ្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ និង​ភាគី​រោងចក្រ​ ត្រូវ​ធានា​សំណង​ផ្លូវច្បាប់​ឱ្យទាន់​ពេលវេលា​ដល់​ជន​រង​គ្រោះ​ ពិសេស​អាជ្ញាធរ​ ត្រូវ​តែ​ដោះ​លែង​សមាជិក​សហជីព​ចំនួន​៥​នាក់​ ដែល​ឃាត់ខ្លួន​កាលពី​ម្សិលមិញ​៕

Share

Image
Image
Image