en     km
en     km

មនុស្សជិត១០០នាក់ ឆ្លងជំងឺភ្នែកក្រហម នៅខេត្តរតនគីរី

Share

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានផ្ទុះករណីជំងឺភ្នែកក្រហមចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ ករណីនេះកើតឡើងដំបូងដោយសារអ្នកភូមិចំនួន៨នាក់ បានទៅបុណ្យ​សព​បងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាមកាលពីថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០២៣។​ នេះបើយោងតាមការបង្ហាញរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា ជំងឺភ្នែកក្រហមនេះ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈ៖ ការប៉ះពាល់ផ្ទាល់ រឺចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម តាមរយៈខ្យល់ដោយការក្អក រឺកណ្តាស់ និងប៉ះពាល់របស់ រឺផ្ទៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC  ក៏បានណែនាំពីវិធីការពារការឆ្លងជំងឺភ្នែកក្រហមនេះ ដោយត្រូវអនុវត្តការលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូចៀវាងប៉ះ ឬញីភ្នែក ជៀសវាងការប្រើប្រាស់របស់របររួមគ្នា និងជៀសវាងការប៉ះរឺប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺរួមគ្នា។

ទោះយ៉ាងណាករណីភាគច្រើនការឆ្លងនៃជំងឺភ្នែកក្រហមនេះមានលក្ខណៈស្រាល និងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ ហើយចំពោះការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែកដើម្បីជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងការរីករាលដាលដល់អ្នកដទៃ។ ប្រសិនបើមានការឆ្លងច្រើនក្នុងកន្លែងធ្វើការ សាលារៀន ក្នុងសហគមន៍ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ណែនាំឱ្យពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងទាក់ទង​លេខ​ ១១៥ ដើម្បីស្វែងយល់ពីព័ត៌មាន​បន្ថែម៕

Share

ព័ត៌មានទាក់ទង

Image