en     km
en     km

ខេត្តកំពង់ស្ពឺ៖ចម្ការ«ទំពាំងបាយជូររ៉ានីតា»លក់បានទាំងផ្លែទាំងស្លឹកនិងជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត

Share

បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរដែលចង់ទៅលេងចំការទំពាំបាយជូរ មិនចាំបាច់ចំណាយប្រាក់ច្រើនដើម្បីហោះហើរទៅក្រៅប្រទេសនោះទេ គឺសព្វថ្ងៃនៅប្រទេស កម្ពុជាមានខេត្តមួយចំនួនមានដំណាំប្រភេទនេះ ដោយប្រជាពលរដ្ឋដាំទទួលបានជោគជ័យ។ ក្នុងនោះក៏មានខេត្តកំពង់ស្ពឺមួយផងដែរ ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះឡើយ ដោយយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤  ប្រហែលជាង១ម៉ោងប៉ុណ្ណោះ និងទៅដល់ចំការទំពាយបាយជូរ ដែលដាំលើផ្ទៃប្រមាណ ៥ ហិកតា។

ការប្រមូលផលទំពាំងបាយជូរចម្ការ «ទំពាំងបាយជូររ៉ានីតា»ស្ថិតនៅឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ជួន ថាប៊ូរ៉ា ម្ចាស់ចម្ការ «ទំពាំងបាយជូររ៉ានីតា»ស្ថិតនៅឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានលើកឡើងថា  ចម្ការនេះបានចាប់ផ្តើមដាំដុះ តាំងពីឆ្នាំ២០១៦មកម្ល៉េះ លើផ្ទៃដីប្រមាណជាង ៥ហិកតា ដោយទទួលបានការណែនាំនិងផ្តល់បច្ចេកទេសពីអ្នកជំនាញបរទេស ។ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ១៩ ក៏មានការផ្លាស់ប្តូរអ្នកប្រឹក្សាបច្ចេកទេសជាច្រើននាក់ ដែលធ្វើឱ្យខូចខាតដំណាំទំពាំងបាយជូរអស់ជាងមួយហិកតា  ។  លោកបានបន្តថា បន្ទាប់ពីបរាជ័យចំពោះការដំាដុះនេះ លោកក៏បានស្វែងរក និងសិក្សាពីបច្ចេកទេសថ្មីៗដោយខ្លួនឯងពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្តីស្រមៃរបស់លោក គឺចង់ផលិតទំពាំងបាយជូរហូបផ្លែ និងស្រាក្រហមដោយស្នាដៃកូនខ្មែរផ្ទាល់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។

ម្ចាស់ចម្ការ «ទំពាំងបាយជូររ៉ានីតា»ស្ថិតនៅឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ម្ចាស់ចម្ការរូបនេះន្ថែមថា បច្ចុប្បន្នចម្ការទំពាំងបាយជូររបស់លោក ទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុក ពិសេសភ្ញៀវបរទេស បានមកទស្សនាកម្សាន្តផ្តិតយករូបភាពពីចម្ការទំពាំងបាយជូរមួយនេះ ពីព្រោះជាផ្លែឈើរបស់ខ្មែរ ហើយមានតម្លៃសមរម្យ ដោយក្នុង១គីឡូមានតម្លៃ១២០០០រៀល ។

ប្រភេទទំពាំងបាយជូរនៅចម្ការ «ទំពាំងបាយជូររ៉ានីតា»ស្ថិតនៅឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ជួន ថាប៊ូរ៉ា បានបញ្ជាក់បន្ថែមថា នាពេលថ្មីៗនេះក៏មានហាងបរទេសមួយកន្លែង បញ្ជាទិញស្លឹកទំពាំងបាយជូរផងដែរ ដើម្បីយកធ្វើជាជ្រក់ ដោយក្នុងតម្លៃ ៨ ដុល្លាក្នុងមួយកីឡូក្រាម។

សម្រាប់ឆ្នាំ២០២៣នេះ ចម្ការ«ទំពាំងបាយជូររ៉ានីតា»ចាប់ផ្តើមប្រមូលផលបានហើយ តាំងពីចុងខែមីនាមកម្ល៉េះ លើពូជទំពាំងបាយជូរមិនក្រោម១០ ប្រភេទនោះទេ រួមមាន៖ ពូជព្រៃខ្មៅនិងក្រហម ពូជអត់គ្រាប់អាមេរិក ,ពូជធ្វើស្រាជប៉ុន បារាំង អ៊ីតាលី ពូជធ្វើដំណាប់របស់ឥណ្ឌាជាដើម។នេះបើតាមការបញ្ជាក់ពីម្ចាស់ចម្ការ«ទំពាំងបាយជូររ៉ានីតា»៕

អត្ថបទខ្លីសរសេរដោយ ធារ៉ូ សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC។

Share

Image
Image
Image