en     km
en     km

អគ្គនាយកដ្ឋានពន្ធដាររម្លឹកឱ្យម្ចាស់អចលនទ្រព្យត្រូវបង់ពន្ធមុនដាច់ខែកញ្ញា បង្ការងទណ្ឌកម្មរដ្ឋបាល

Share

អគ្គនាយកដ្ឋានពន្ធដារ បានបន្ដជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ ឱ្យទៅប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបង្ការនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្ដីពីសារពើពន្ធ។

ផ្អែកតាមការជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី២២ ខែកញ្ញានេះ ថានៅសល់តែ៨ថ្ងៃទៀតតែប៉ុណ្ណោះនឹងត្រូវដល់ថ្ងៃបិទបញ្ចប់ការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣។

ប្រសិនបើម្ចាស់អចនលទ្រព្យខកខានមិនបានដាក់លិខិត ប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសប្បញត្តិតាមច្បាប់ជាធរមាន។

ការចេញសេចក្ដីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញមានម្ចាស់អចលនពទ្រព្យមួយចំនួនមិនទាន់បានទៅបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ម្ចាស់អចលនព្រទ្យទាំងអស់អាចទៅបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅព្រមទាំងអាចបង់តាមរយៈធនាគារដៃគូអគ្គនាយកដ្ឋានពន្ធដារ និងតាមរយៈកម្មវិធី GDT Taxpayer APPបានផងដែរ។

គួរជម្រាបថា ពន្ធលើអចនលទ្រព្យសំដៅលើពន្ធអគារ ផ្ទះ ដី ឬសំណង់នានាដែលសង់ជាប់ដី និងស្ថិតនៅក្នុងភូមិសាស្រ្តរាជធានី និងក្រុងនៃបណ្តាខេត្តទាំងអស់។​​ ពន្ធប្រភេទនេះ ត្រូវបានអនុវត្តតាំងពីឆ្នាំ២០១១ ជាមួយនឹងអត្រាពន្ធ០.១ភាគរយ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃលើ​សពី១០០លានរៀល ឬស្មើនឹង ២៥ ០០០ដុល្លារអាមេរិក៕

Share

Image
Image
Image