en     km
en     km

នាយករដ្ឋមន្ដ្រីយកថ្ងៃទី ២៦ ឧសភា ឆ្នាំ២០២៤ ជាកាលកំណត់បោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ

Share

នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ។


គិតត្រឹមឆ្នាំ២០២៤នេះដែរ កម្ពុជាបានរៀបចំការបោះឆ្នោតនេះចំនួន ៤ លើកមកហើយ ដើម្បីជ្រើសរើសក្រុមប្រឹក្សាតាមទីតាំងទាំងនេះ ខណៈការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ បានអនុម័តដោយអង្គព្រះមហាក្សត្រកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០០៨។


សូមរំលឹកថា អាណត្តិរបស់ក្រុមប្រឹក្សាមានរយៈពេល ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មី ចូលកាន់តំណែង និងត្រូវគិតចាប់ពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងផុតកំណត់នៅថ្ងៃបោះឆ្នោតបន្ទាប់។


គួរជម្រាបថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបំបែក និងបង្កើតក្រុង-ស្រុកថ្មីចំនួន៥បន្ថែមទៀត ដើម្បីបង្ខិតសេវាសាធារណៈដល់មូលដ្ឋានប្រជាពលរដ្ឋ។ ក្នុងនោះមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្រុងឧត្តុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ និងស្រុកអូគ្រៀងសែនជ័យ និងបានធ្វើការបោះឆ្នោតលើកទី១ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ផងដែរ ដោយលទ្ធផលបានទៅគណបក្សប្រជាជនកម្ពុជាដឹកនាំក្រុមប្រឹក្សាក្រុងស្រុកទាំងនេះ៕

Share

Image
Image
Image