en     km
en     km

ពលរដ្ឋអាមេរិក៥នាក់ដោះលែងពីការឃុំខ្លួននៅអ៊ីរ៉ង់ ជាថ្នូរនឹងប្រាក់៦ពាន់លានដុល្លារ

Share

 

ប្រភព៖ AP ចុះថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣

បើយោងតាមសារព័ត៌មាន AP ឱ្យដឹងថា ប្រជាជនអាមេរិកចំនួន ៥ នាក់ដែលជាប់ឃុំឃាំងនៅក្នុងប្រទេសអ៊ីរ៉ង់អស់ជាច្រើនខែឆ្នាំ នៅក្នុងពេលនេះ ជនស៊ីវិលទាំងនេះត្រូវបានដោះលែងឱ្យមានសេរីភាពសារជាថ្មី និងកំពុងវិលត្រឡប់មកមាតុប្រទេសវិញនាថ្ងៃច័ន្ទ ទី១៨​ ខែកញ្ញា ឆ្នាំ២០២៣។ តួយ៉ាង មន្រ្តីរបស់សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ពលរដ្ឋ​ទាំង៥រូបនេះ ​ត្រូវ​បានអាជ្ញាធរអ៊ីរ៉ង់​ចាប់​ដាក់​ពន្ធនាគារក្រោម​បទ​ចោទ​ប្រកាន់ទាក់ទិននឹងរឿងនយោបាយ។

ចំណែកឯប្រជាជនអ៊ីរ៉ង់ ៥ នាក់ដែលជាប់ពន្ធនាគារនៅក្នុងសហរដ្ឋអាមេរិកវិញ ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពនាថ្ងៃច័ន្ទ ទី១៨ ខែកញ្ញានេះផងដែរ។ ក្នុងនោះ មន្រ្តីរបស់សហរដ្ឋអាមេរិកបាននិយាយថា​ បើទោះបីជាដោះលែងពលរដ្ឋអ៊ីរ៉ង់ទាំង ៥ រូបនេះក៏ពិតមែន ក៏ប៉ុន្តែវានឹងមិនមានឥទ្ធិពល និងក្លាយជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនោះឡើយ។ ជាពិសេស ពលរដ្ឋដែលទើបនឹងដោះលែងទាំងនេះក៏មិនរំពឹងថា នឹងត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ង់វិញនោះដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden គូសបង្ហាញថា សហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់សម្រេចដោះដូរជនស៊ីវិលជាពលរដ្ឋរបស់ខ្លួនចំនួន ៥ នាក់ ដែលត្រូវបានអាជ្ញាធរក្នុងប្រទេសទាំងពីរចាប់ឃុំឃាំង ឱ្យវិលមកស្រុកកំណើតវិញ។ ក៏ប៉ុន្តែ លោក Biden អះអាងថា អ្វីដែលអ៊ីរ៉ង់ចង់បានពិតប្រាកដមិនមែនត្រឹមតែជាពលរដ្ឋអ៊ីរ៉ង់ប៉ុណ្ណោះទេ តែជាប្រាក់ចំនួន ៥.៩ពាន់លានដុល្លារអាមេរិកទៅវិញ។

គួរបញ្ជាក់ថា ប្រាក់ជិត ៦ ពាន់លានដុល្លារអាមេរិកនេះ ជាប្រាក់មូលនិធិរបស់អ៊ីរ៉ង់ដែលបានបង្កកទុកនៅក្នុងប្រទេសកូរ៉េខាងត្បូង។  ប្រាក់មូលនិធិនេះទៀតសោត ជាប្រតិបត្តិការមនុស្សធម៌សម្រាប់ចាយវាយលើស្បៀងអាហារ ឱសថ កសិកម្ម និងប្រតិបត្តិការដែលចាំបាច់ប៉ុណ្ណោះ។

ផ្ទុយទៅវិញ  មន្ត្រីអ៊ីរ៉ង់បានប្រកាសម្តងហើយម្តងទៀតថា នឹងចំណាយប្រាក់ទាំងនេះទៅតាមអ្វីដែលពួកគេចង់បាន ព្រោះនេះជាសិទ្ធិក្នុងការសម្រេចចិត្តរបស់ពួកគេនោះទេ។ ដោយឡែក ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និយាយថា ការដោះដូរនេះជាជំហានមួយក្នុងសកម្មភាពមនុស្សធម៌រវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក៕

Share

Image
Image
Image