en     km
en     km

​វិធីសាស្ត្រ​ ៤​ យ៉ាង​ដែល​អាច​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ពី​អត្ថន័យ​របស់​ការងារ​ ដែល​អ្នក​គិតថាមិន​ចូល​ចិត្ត​ហើយ​កំពុង​ធ្វើ​រាល់ថ្ងៃ​

Share

A-heang-at-work-cover

​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ ដែល​មនុស្ស​ជា​ច្រើន​បាន​បោះបង់​ការងារ​របស់​ខ្លួន​ក្នុង​រយៈពេល​ ៦​ ខែ​ ពីព្រោះ​ពួក​គេ​ភ្លេច​ថា​ ការងារ​គឺ​មិនមែន​ជា​ការ​បង្កើត​លុយ​នោះ​ទេ​។​ ដូច្នេះ​ហើយ​ យើង​អាច​ទិញ​នូវ​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​ជីវិត​យើង​មាន​ភាព​ងាយស្រួល​ជាង​ និង​រីករាយ​ជាង​បាន​។​

​កិច្ចការ​របស់​យើង​ គួរតែ​ជា​ការ​បង្កើត​នូវ​អត្ថន័យ​ និង​តម្លៃ​សម្រាប់​ជីវិត​អ្នក​ដទៃ​។​ តាម​រយៈ​ការ​បង្កើត​នេះ​ អ្នក​នឹង​រក​ឃើញ​នូវ​គោលបំណង​របស់​អ្នក​ ហើយ​បន្ទាប់​មក​អ្នក​នឹង​រក​ឃើញ​នូវ​
​សុភមង្គល​គ្រប់ពេល​នា​ពេលធ្វើការ​ងារ​។​

​ឈប់​ស្វែងរក​សុភមង្គល​ ហើយ​ចាប់ផ្ដើម​ស្វែងរក​អត្ថន័យ​ និង​គោលបំណង​។​ ខ្ញុំ​បាន​រក​ឃើញ​មធ្យោបាយ​ក្នុង​ការ​បង្កើត​នូវ​គោលបំណង​មូ​យ​ ថា​ហេតុ​អី​បានជា​ខ្ញុំ​ទៅ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​ ហើយ​នេះ​ បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ភាព​រីករាយ​ជាង​ មិន​ត្រឹមតែ​ជាមួយ​ការងារ​ទេ​ តែ​ក៏​ជាមួយ​ជិ​វិត​ខ្ញុំ​ផ្ទាល់​ផង​ដែរ​។​

​ខាងក្រោម​នេះ​ ជា​ជំហាន​គោល​ ៤​ យ៉ាង​ ក្នុង​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​អ្នក​ចំពោះ​ការងារ​៖

១.​ លើកទឹកចិត្ត​មនុស្ស​ម្នាក់​រាល់ថ្ងៃ​៖
​ការងារ​គួរតែ​ជា​ការ​បង្កើត​តម្លៃ​សម្រាប់​ជីវិត​អ្នក​ដទៃ​ ដែល​វា​មិន​ចាំបាច់​តែ​ជា​អតិថិជន​ទេ​ ប៉ុន្តែ​វា​អាច​ជា​អ្នកធ្វើការ​ជាមួយ​គ្នា​ក៏​បាន​។​ អ្នក​គួរ​ចាំ​ថា​ ប្រសិនបើ​អ្នក​កំពុង​តែ​មាន​អារម្មណ៍​មិន​ពេញចិត្ត​ និង​ធ្លាក់​ទឹកចិត្ត​ពី​បញ្ហា​ការងារ​របស់​អ្នក​ នោះ​វា​ក៏​មានឱកាស​ល្អ​មួយ​ដែល​មាន​អ្នកធ្វើការ​ជាមួយ​អ្នក​ម្នាក់​ដែរ​ ដែល​កំពុង​មាន​អារម្មណ៍​ដូច​អ្នក​។​

bang-thavy-at-work-01២.​ សរសេរ​ទុក​នូវ​អ្វី​ដែល​បង្ហាញ​ពី​ការ​ដឹងគុណ​ជា​រៀងរាល់ថ្ងៃ​៖
​យើង​អាច​ភ្លេច​យ៉ាង​រហ័ស​ថា​ រឿង​ល្អ​ វា​ពិតជា​យ៉ាងណា​ ហើយ​រឿង​អាក្រក់​វា​អាច​មាន​
​ប៉ុណ្ណា​។​ វា​តែងតែមាន​អ្វី​ដែល​បង្ហាញ​ពី​ការ​ដឹងគុណ​ ហើយ​តាម​រយៈ​ការ​បង្ខំ​ខ្លួន​យើង​ឱ្យ​ឃើញ​នូវ​រឿង​ទាំងនោះ​រាល់ថ្ងៃ​ នោះ​យើង​នឹង​ធ្វើ​វា​បាន​ដោយ​ស្វ័យប្រវត្តិ​ជាក់​ជា​មិន​ខាន​។​

៣.​ វិនិយោគ​ចំពោះ​ខ្លួន​អ្នក​៖
​ចំណាយពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​វិនិយោគ​ចំពោះ​ខ្លួន​អ្នក​។​ យើង​ភ្លេច​ថា​យើង​ត្រូវការ​ពេលវេលា​ដើម្បី​ស្ដារ​ឬ​ពង្រឹង​ខ្លួនឯង​។​ ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​ធ្វើការ​ នោះ​វា​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​គួរ​ស្ដាប់​ audiobook​ ។​

​ចំណាយពេល​យ៉ាង​ហោច​ណាស់​ ១៥​ នាទី​រាល់ថ្ងៃ​ ដើម្បី​ធ្វើការ​សម្មាធិ​ សម្រាក​ និង​ឆ្លុះ​បញ្ចាំង​ពី​ខ្លួនឯង​ ហើយ​អ្នក​គួរតែ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​។​ នៅ​ពេល​អ្នក​មិន​មាន​សុខភាព​ល្អ​ វា​ក៏​ពិបាក​ឱ្យ​យើង​រីករាយ​ទៅ​រួច​ណាស់​។​ ខ្ញុំ​ដឹង​តាម​រយៈ​បទ​ពិសោធ​ ដែល​
​សុខភាព​គឺ​អាច​ស្មើនឹង​សុខ​សុភមង្គល​។​

​ផ្ដល់​ឱ្យ​ខ្លួន​អ្នក​នូវ​ភាព​វិជ្ជមាន​។​ បង្ខំ​ខួរក្បាល​របស់​អ្នក​ឱ្យ​ឈប់​ត្អូញត្អែរ​ពី​អ្វី​ដែល​អ្នក​មិន​មាន​ ហើយ​ផ្ដោត​លើ​អ្វី​ដែល​អ្នក​ធ្វើ​។​

៤.​ ទទួលយក​នូវ​ទស្សនៈវិស័យ​មួយ​ចំនួន​៖
​បង្ខំ​ខ្លួន​អ្នក​ឱ្យ​មើល​ឬ​ស្ដាប់​អ្វី​ដែល​នឹង​ធ្វើ​ឱ្យ​អ្នកឆ្លើយ​តប​។​ នេះ​ អាច​ជា​រឿង​សាមញ្ញ​ដូច​ការ​អាន​នូវ​សម្រង់​សម្ដី​ល្អ​មួយ​អ​ញ្ចឹ​ង​ដែរ​។​ ស្ដាប់​បទ​សម្ភាសន៍​មួយ​ជាមួយនឹង​នរណា​ម្នាក់​ដែល​អ្នក​គោរព​ អាន​សៀវភៅ​ឬ​ទស្សនា​វី​ដេ​អូ​ឯកសារ​ណាមួយ​ដែល​អ្នក​ចូល​ចិត្តខ្លាំង​។​

​កុំ​យល់​ខុស​ពី​ខ្ញុំ​ គឺ​ខ្ញុំ​មិនមែន​កំពុងនិយាយ​ថា​អ្នក​គួរតែ​នៅ​ធ្វើការ​ងារ​ដែល​មិនល្អ​នោះ​ទេ​។​ អ្នកមួយ​ចំនួន​អាច​ត្រូវការ​ផ្លាស់​ប្ដូរ​ការងារ​របស់​អ្នក​ ហើយ​អ្នក​អាច​នឹង​ប្ដូរ​បាន​ ព្រោះថា​ជីវិត​មនុស្ស​យើង​តែងតែ​ផ្លាស់​ប្ដូរ​ និង​រីក​ចម្រើន​ជា​និច្ច​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នក​ព្យាយាម​ធ្វើ​នូវ​ជំហាន​សាមញ្ញ​ទាំង​ ៤​ នេះ​
​សិន​។​ ប្រសិនបើ​អ្នកមាន​ការងារ​ដែល​ពិបាកៗ​រួច​ហើយ​ នោះ​អ្នក​មិន​មាន​អ្វី​ដែល​ត្រូវ​បាត់បង់​ច្រើន​នោះ​ទេ​។​

​ធ្វើ​រឿង​ណា​ដែល​ងាយៗ​ ហើយ​បង្កើត​នូវ​ភាព​ខុស​ប្លែក​ចំពោះ​ជីវិត​មនុស្ស​យើង​។​ នោះ​ហើយ​ ជា​ពេល​ដែល​អ្នក​នឹង​អាច​ស្វែងរក​នូវ​សុភមង្គល​បាន​៕

​ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ Elitedaily​

Share

Image
Image
Image