en     km
en     km

សត្វផ្សោតមួយក្បាលនៅខេត្តកំពង់ចាមបានបា-ត់ប-ង់-ជីវិត

Share

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កាលនៅថ្ងៃទី១២ ខែកញ្ញា មានសត្វផ្សោតមួយក្បាលបានបាត់បង់ជីវិត ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។


ផ្អែកតាមក្រុមការងារនៃរដ្ឋបាលជលផល និងអង្គការ WWF បានចុះពិនិត្យសាកសព និងរកឃើញថា សត្វផ្សោតដែលស្លាប់នេះ ជាផ្សោតញី មានទម្ងន់១០៥គីឡូក្រាម និងមានប្រវែង ២,១០ម៉ែត្រ អាយុប្រមាណ ២៧ឆ្នាំ។ មូលហេតុនៃការស្លាប់ តាមរយៈការធ្វើកោសល្យវិច្ច័យ គឺបណ្តាលមកពីវ័យចាស់ជរា។ នៅពេលរកឃើញ សពសត្វផ្សោតមានសភាពហើម មានក្លិនស្អុយ ធ្លាយពោះ និងរលេះរលួយស្បែក។


គួរបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ នៅកម្ពុជា មានសត្វផ្សោតកើតថ្មីចំនួន៧ក្បាល និងស្លាប់ចំនួន៤ក្បាល ដោយក្នុងចំណោមផ្សោតដែលស្លាប់នោះ មានផ្សោតចាស់១ក្បាល ផ្សោតជំទង់១ក្បាល និងកូនផ្សោតចំនួន២ក្បាល៕

Share

Image
Image
Image