en     km
en     km

ស្រ្ដីរងគ្រោះក្នុងអំពើហិង្សានៅខេត្តកំពតចេញវីដេអូសុំតុលាការកំពូលរកយុត្តិធម៌ខណៈចោទថាតុលាការថ្នាក់ក្រោមមិនផ្តល់ភាពយុត្តិធម៌

Share

ដោយមិនអាចទទួលយកបាននូវការសម្រេចរបស់ប្រព័ន្ធច្បាប់ថ្នាក់ក្រោម ស្ដ្រីជនរងគ្រោះនៃអំពើហិង្សាម្នាក់នៅខេត្តកំពត បានចេញមុខតាមបណ្តាញសង្គមដោយស្រែកទាមទារឱ្យតុលាការកំពូល រកយុត្តិធម៌ និងកិត្តិយសដល់ខ្លួនវិញ ខណៈអ្នកបង្កហេតុចំនួនបីនាក់ ត្រូវបានផ្តន្ទាទោសតែម្នាក់។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមមានការចែករំលែកវីដេអូស្ដ្រីម្នាក់រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានរងអំពើហិង្សាវាយដំរាងកាយ និងម៉ាក់ងាយកិត្តិយសយ៉ាងខ្លាំង ដោយបានចេញមុខទាមទារឱ្យតុលាការកំពូលរកយុត្តិធម៌ឱ្យរូបនាង។  ស្ដ្រីនោះមានឈ្មោះថា អូន ធារ៉ា អាយុ២១ឆ្នាំ ជាជនរងគ្រោះដោយអំពើហិង្សាជាចេតនា បណ្ដាលឱ្យរបួសត្រង់ក្បាល និងផ្ទៃមុខខៀវជាំ រួមទាំងឈឺចាប់ក្នុងខ្លួន តាំងពីឆ្នាំ២០២១។

ទំព័រហ្វេសប៊ុកឈ្មោះ Business Advisor បានបង្ហោះវីដេអូស្ដ្រីជនរងគ្រោះម្នាក់ ដោយជនរងគ្រោះស្រែកឱ្យច្បាប់រកកិត្តិយសឱ្យខ្លួន ខណៈការសម្រេចរបស់តុលាការថ្នាក់ក្រោមបានផ្តល់សេចក្តីសម្រេចមួយមិនសមស្រម។មិនសមស្របដ្បិត ជនរងគ្រោះអះអាងថា អ្នកបង្កហិង្សាលើខ្លួនមានចំនួនបីនាក់តែតុលាការកាត់ទោសតែម្នាក់។

គួរជម្រាបថា អង្គហេតុដំបូងនៃករណីនេះ ដោយសារជនរងគ្រោះឈ្មោះ អូន ធារ៉ា បានទៅជេម្ដាយជនជាប់ចោទមានឈ្មោះ ប្រាំង នួន អាយុ៤៧ឆ្នាំ ក្រោយពេលចៅរបស់គាត់ទៅបន្ទោរបង់នៅមុខផ្ទះ និងមានការបោះលាមកមកមុខផ្ទះខ្លួនជារៀងរាល់ថ្ងៃ។ រហូតថ្ងៃមួយជនជាប់ចោទឈ្មោះ ម៉េង ងៀន រួមទាំងម្ដាយឈ្មោះ ប្រាំង នួន  និងបុរសម្នាក់ជាកូនដែរបានមកស្ទាក់ធ្វើបាបបោចសក់ និងខ្វាចមុខស្ដ្រីរងគ្រោះ ឈ្មោះអូន ធារ៉ា ព្រមទាំងយកលាមកូនបញ្ច្រកចូលមាត់ស្ដ្រីជនរងគ្រោះផងដែរ។

តែរឿងរ៉ាវនេះ ទាំងជនជាប់ចោទ និងជនរងគ្រោះ រួមទាំងសាក្សីគឺមិនបានផ្ដល់ចម្លើយជាក់លាក់ណាមួយឡើយដល់តុលាការពេលសវនាការនោះទេ។ នេះបើតាមការបញ្ជាក់ពីស្នងការនគរបាលខេត្ត។ តែរហូតដល់មានការធ្វើព្យសនកម្មពីមន្ដ្រីស៊ើបអង្កេត ទើបស្នងការនគរបាលខេត្តសម្រេចដាក់ថា ជាករណីហិង្សាដោយចេតនា និងកំណត់ឱ្យជនជាប់ចោទឈ្មោះ ម៉េង ងៀន ជាប់ទោសម្នាក់ឯង ដោយជាប់ទោសចំនួន១ឆ្នាំ តែទោសត្រូវព្យួរធម្មតា និងមានសំណងទឹកប្រាក់៤លានរៀលឱ្យទៅជនរងគ្រោះ ដោយការទាមទារលើសពីនេះត្រូវបដិសេធចោលផងដែរ។ តែយ៉ាងណា ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងសំណងជំងឺចិត្តចំនួន ១៥០លានរៀល ដោយមានជនបង្កហេតុចំនួន ៣នាក់ តែទីបំផុតតុលាការថ្នាក់ក្រោមសម្រេចឱ្យជាប់ទោសតែម្នាក់។ ការសម្រេចនេះ ធ្វើឱ្យជនរងគ្រោះឈ្មោះ អូន ធារ៉ា មិនអាចទទួលយកបានទើបចេញវីដេអូស្នើសុំតុលារការកំពូលរកយុត្តិធម៌ឱ្យខ្លួនបន្ដទៀត។

គួរជម្រាបដែរថា ផ្អែកតាមកំណត់ហេតុពីស្នងការនគរបាលខេត្តកំពត ថាក្រោយពេលវាយតប់គ្នា ជនជាប់ចោទដឹងខ្លួនថាខុស ក៏បានឱ្យសំណង២០ម៉ឺនរៀលដែរ តែជនរងគ្រោះមិនទទួល។

ទាក់ទិននៅក្នុងរឿងនេះ ស្នងការដ្ឋានគរបាលខេត្តកំពតបានចេញសេចក្ដីបំភ្លឺនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញថា ករណីស្ដ្រីរងគ្រោះឈ្មោះ អូន ធារ៉ា នេះ ជាសំណុំរឿងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ ដោយសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីស្ដ្រីជនរងគ្រោះ ហើយបានសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតដើម្បីឃាត់ខ្លួនជនសង្ស័យ។ តែអំឡុងពេលនោះ មានការរីករាលដាលកូវីដ១៩ កម្លាំងជំនាញបានកសាងសំណុំរឿងធ្វើការស៊ើបអង្កេតបឋមជុំវិញរឿងនេះ មុនធ្វើការឃាត់ខ្លួន។

ស្នងការខេត្តកំពតបានឱ្យសាធារណៈជនរង់ចាំសេចក្តីបំភ្លឺព័ត៌មានបន្ថែមរបស់សាលាដំបូងខេត្តកំពត ដើម្បីបំភ្លឺកាន់តែច្បាស់ក្នុងករណីហឹង្សាខាងលើនេះ។ តែបែបនេះក្ដីសាលាដំបូងខេត្តមិនទាន់មានការឆ្លើយតបណាមួយឡើយ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង