en     km
en     km

(អត្ថបទឧបត្ថម្ភ)ក្រុមហ៊ុនធំៗចំនួន ៧ ត្រៀមឱកាសការងារជាង៤០០កន្លែងសម្រាប់យុវជន

Share

ឱកាសការងារសរុប ចំនួន ៤៤១ កន្លែងពីក្រុមហ៊ុនធំៗចំនួន ៧ នឹងត្រូវនាំមកជូនយុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់យុវជន សិស្ស/និស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ លើសពីនេះ សម្រាប់អ្នកស្វែងរកការងារដែលមិនទាន់បានរៀបចំ CV ហើយត្រូវការជំនួយក្នុងការរៀបចំឲ្យមានភាពត្រឹមត្រូវ និងទាក់ទាញ សូមទាក់ទងមកមជ្ឈមណ្ឌលការងាររបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥។

លោក ស្រី សំឆៃយ៉ា អ្នកគ្រប់គ្រងធនធានមនុស្សក្នុងក្រុមហ៊ុន AEON CAMBODIA លើកឡើងថា កន្លងមកខាងក្រុមហ៊ុនបានសហការជាមួយនឹង NEA ក្នុងការជ្រើសរើសបុគ្គលិកជាច្រើនលើកច្រើនសារណាស់មកហើយ។ ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះ AEON មានបុគ្គលិកជាច្រើនដែលកំពុងបម្រើការងារនៅតាមផ្នែកផ្សេងៗក្នុងក្រុមហ៊ុន ដែលត្រូវបានជ្រើសរើសចេញពីការសហការជាមួយនឹង NEA នាពេលកន្លងមក។ លោកបញ្ជាក់បន្តថា NEA ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយដល់ក្រុមហ៊ុន ក្នុងការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព និងសក្តានុពល។

លោកបញ្ជាក់ទៀតថា ចំពោះការចូលរួមជាមួយ NEA នាថ្ងៃខាងមុខនេះ ក៏នឹងរួមចំណែកដ៏សំខាន់ ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយ គុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឲ្យមានឱកាសជួបសម្ភាសន៍ការងារផ្ទាល់ជាមួយនឹងតំណាងនិយោជកផងដែរ។

លោក ឆៃយ៉ា ក៏បានអំពាវនាវដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ពិសេសសិស្ស/និស្សិត ដែលនឹងមកចូលរួមក្នុងវេទិកាការងារ នាពេលខាងមុខ សូមរៀបចំខ្លួនឱ្យបានស្អាត និងត្រៀមប្រវត្តិរូបសង្ខេបឱ្យបានច្រើន ព្រោះមានក្រុមហ៊ុនជាច្រើនដែលនឹងចូលរួមក្នុងវេទិកាការងារនេះផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៧ ដែលចូលរួមជ្រើសរើសបុគ្គលិកតាមរយៈវេទិការងារលើកនេះ រួមមាន៖ ក្រុមហ៊ុន ANGKOR DATA COMMUNICATION GROUP CO.,LTD (A D C)/Mekong Net , Jaccs Microfinace (Cambodia)Plc , AEON SPECIALIZED BANK (CAMBODIA) PLC., ក្រុមហ៊ុន ម៉ាស្ទើរ ស៊ុគីស៊ុប, ក្រុមហ៊ុនAeon cambodia, ក្រុមហ៊ុន  COGETEL Ltd. (ONLINE) និង ក្រុមហ៊ុនGATHER GROUNDS។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

Share

Image
Image
Image