en     km
en     km

បណ្តាញយុវជនងាយរងគ្រោះគាំទ្រឱ្យបង្កើតតំណាងយុវវ័យជួយជនងាយរងគ្រោះតាមសហគមន៍

Share

ភ្នំពេញ៖ ក្រុមយុវជនក្នុងបណ្តាញជនងាយរងគ្រោះរួមមាន អ្នកស្រលាញ់ភេទដូចគ្នា អ្នកក្លែងភេទ ស្រ្តីធ្វើការកំសាន្តសប្បាយ អ្នករងពាល់ប៉ះពាល់ដោយសារធាតុញៀន និងអ្នករស់នៅជាមួយមេរោគអេដស៍ ប្រមាណ ៣០នាក់ (២៧នាក់)បានជួបជុំគ្នាធ្វើការពិភាក្សារកដំណោះស្រាយបង្កើតតំណាងយុវជននៃក្រុមប្រឈមនិងយុវជនទូទៅ ដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពជួយដល់ក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍។

ក្រុមយុវជនបានពិភាក្សាគ្នាពីបញ្ហាការគាំទ្រឱ្យមានតំណាងយុវជនវ័យក្មេងជួយគាំទ្រក្រុមងាយរងគ្រោះតាមសហគមន៍។រូបភាព គង់ ប៊ុនថន។

កិច្ចពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅសណ្ឋគារ Poulo Wai ដែលរៀបចំដោយអង្គការ HACC ដោយកិច្ចពិភាក្សាផ្តោតលើការពិនិត្យបច្ចុប្បន្នភាពរបស់បណ្តាញប្រជាជនងាយរងគ្រោះដោយជំងឺអេដស៍។

ក្រុមយុវជនបានពិភាក្សាគ្នាពីបញ្ហាការគាំទ្រឱ្យមានតំណាងយុវជនវ័យក្មេងជួយគាំទ្រក្រុមងាយរងគ្រោះតាមសហគមន៍។រូបភាព គង់ ប៊ុនថន។

លោក សួន វីន អ្នកចូលរួមកិច្ចពិភាក្សាម្នាក់និយាយថា  លោកពិតជាសប្បាយរីការាយណាស់ដែលបានចូលសិក្ខាពិភាក្សាអំពីការរៀបចំបណ្ដាញក្រុមប្រឈមវ័យក្មេងអំពីបណ្ដាញសហគមនៃកម្មវិធីអេដស៍។  លោកបន្ថែមថា លោកបានរៀនសូត្រអំពីមនសុ្សជុំវិញខ្លួនដែលនៅក្នុងកម្មពិធី ព្រមទាំងមានធ្វើបទបង្ហាញផងដែរ។ ជាងនេះទៅទៀតនោះ លោកបានស្ដាប់និងចូលរួមចំណែកចែករំលែក គំនិតល្អៗ និងជាមតិផ្លាស់ប្ដូរជាវិជ្ជាមាន ហើយបានស្គាល់កាន់តែច្បាស់ អំពីបណ្ដាលសហគមន៍ក្នុងកម្មវិធីអេដស៍ និងក្រុមយុវជនងាយរងគ្រោះ។ លោក សួន វីន ៖«ខ្ញុំសង្ឃឹមថានិងបានចូលវគ្គសិក្ខាល្អៗដូចនេះទៀត ជាពិសេសខ្ញុំព្យាយាមចែករំលែកអ្វីដែលខ្ញុំទទួលបានក្នុងទៅកាន់អ្នកដទៃទៀតផងដែល។»

លោក សួន វីន ឡើងធ្វើបទបង្ហាញក្នុងកិច្ចពិភាពក្សានេះ។រូបភាព គង់ ប៊ុនថន។

ចំណែកលោក ណាំ រ៉ូមែន ជាយុវជនវ័យក្មេងនៃជនជាតិដើមភាគតិចនិយាយថា ជំនួបនេះគឺជាឳកាសដ៏ល្អមួយដែលជនជាតិដើមភាគតិចបានគេអញ្ជើញចូលរួមកិច្ចពិភាក្សាបញ្ហាក្នុងសង្គមស្តីពីមេរោគអេដស៍ក្នុងចំណោមយុវជនក្មេង ពិសេសយុវជនសហគមន៍ជនជាតិដើមភាគតិច។

ម្យ៉ាងវិញទៀតលោកគាំទ្រឱ្យមានបណ្តាញយុវវ័យងាយរងគ្រោះ ដើម្បីធ្វើការអប់រំជាមួយក្រុមមនុស្សវ័យក្មេងសម្រាប់ការកាត់បន្ថយការីករាលដាលនៃមេរោគអេដស៍ដែលកំពុងតែឆ្លងរីករាលដាលខ្លាំងក្នុងក្រុមគោលដៅ YKP ( Young Key Population)។

លោក ណាំ រ៉ូមែន ចូលរួមជាមតិយោបល់ក្នុងកិច្ចពិភាពក្សានេះ។រូបភាព គង់ ប៊ុនថន។

សូមជម្រាបថា កិច្ចពិភាក្សានេះមានការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (អេច អេ ស៊ី ស៊ី) ដែលកំពុងដើរតួនាទីជាលេខាធិការដ្ឋានរបស់វេទិកា និងបណ្តាញសហគមន៍។ អេច អេ ស៊ី ស៊ី បានរៀបចំកិច្ចប្រជុំជាមួយបណ្តាញសហគមន៍នៃអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ រួមមានបណ្ដាញ CPN+, CNPUD, BC និង EWNet  ហើយក៏មានតំណាងយុវវ័យដែលមានចម្រុះទាំងយុវវ័យនៃក្រុមប្រឈម និងយុវវ័យទូទៅ ព្រមទាំងយុវជន ជនជាតិដើមភាគតិចផងដែរ។

ក្រុមយុវជនបានពិភាក្សាគ្នាពីបញ្ហាការគាំទ្រឱ្យមានតំណាងយុវជនវ័យក្មេងជួយគាំទ្រក្រុមងាយរងគ្រោះតាមសហគមន៍។រូបភាព គង់ ប៊ុនថន។

បើតាមអ្នករៀបចំកម្មវិធីនេះ ប្រាប់សិក្ខាកាមWMCថា កិច្ចពិភាក្សានេះបានទទួលនូវមតិយោបល់ពីទីប្រឹក្សាឯករាជ្យមកពីប្រទេសហ្វីលីពីន និងតម្រូវការសម្រាប់ការកំណត់តួនាទី និងរចនាសម្ព័ន្ធរបស់បណ្តាញឱ្យបានល្អប្រសើរឡើង ពិសេសគឺសំឡេងគាំទ្ររបស់យុវវ័យក្នុងរៀបចំចងក្រងជាបណ្តាញយុវវ័យរបស់ក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍។

ក្រុមយុវជនបានពិភាក្សាគ្នាពីបញ្ហាការគាំទ្រឱ្យមានតំណាងយុវជនវ័យក្មេងជួយគាំទ្រក្រុមងាយរងគ្រោះតាមសហគមន៍។រូបភាព គង់ ប៊ុនថន។

សូមបញ្ជាក់ថា កិច្ចពិភាក្សានេះមានការចូលរួមពីយុវជនវ័យក្មេងចាប់ពីអាយុ ១៨ ឆ្នាំ ដល់ ២៤ ឆ្នាំ ចំនួន ២៧នាក់ រួមមាន យុវ័យអ្នកស្រលាញ់ភេទដូចគ្នា អ្នកក្លែងភេទ ស្រ្តីធ្វើការកំសាន្តសប្បាយ អ្នករងពាល់ប៉ះពាល់ដោយសារធាតុញៀន និងអ្នករស់នៅជាមួយមេរោគអេដស៍ផងដែរ។ កិច្ចប្រជុំពិភាក្សា ព្រមទាំងសកម្មភាពគាំទ្រ និងការពង្រឹងវេទិកា និងបណ្តាញសហគមន៍មួយនេះត្រូវបានគាំទ្រដោយថវិកាជំនួយពី DFAT តាមរយៈUNAIDS ។

អត្ថបទខ្លីសរសេរដោយ គង់ ប៊ុនថន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

ព័ត៌មានទាក់ទង

Image