ក្នុងជំនួបសំណេះសំណាលជាមួយកម្មករកម្មការិនីកាលពីពេលថ្មីនេះៗ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់អាត្រាមានការងារធ្វើរបស់ប្រជាជនថា មានជាង៩៩%ដែលជាអាត្រាមួយខ្ពស់នៅកម្ពុជា។ ការលើកឡើងរបស់រដ្ឋមន្រ្តីថ្មីរូបនេះ ដោយផ្អែកលើរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) និងធនាគារពិភពលោក។ ជុំវិញការលើកឡើងនេះ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ បានដាក់ការសង្ស័យលើរូបមន្តនៃការកំណត់ខ្លាចក្រែងថា មិនមានស្ដង់ដារដោយកំណត់ថាការងារដែលធ្វើ៨ម៉ោងក្នុងមួយថ្ងៃ។ ទោះយ៉ាងណា លោក មឿន តុលា បញ្ជាក់ថា បើអាត្រាមានការងារធ្វើមានរហូតដល់ជាង៩៩%មែន នៅកម្ពុជាអាចនឹងមិនមានពលរដ្ឋក្រីក្រដល់ជាង១៦%ឡើយ ហើយក៏មិនមានពលករច្រើនធ្វើចំណាកស្រុកទៅក្រៅប្រទេសឡើយ។ ជាបន្តសូម នាង កញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយ លោក មឿន តុលា ដោយមេត្រី