en     km
en     km

ធនាគារជាតិនឹងដាក់ប្រាក់ដុល្លាឱ្យដេញថ្លៃ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់

Share

ដោយសារអត្រាប្ដូរប្រាក់ដុល្លានៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្កាល់ ធនាគារជាតិនៃកម្ពុជាបានដាក់ការចេញថ្លៃប្រាក់ដុល្លាដល់ទៅ៥០លានដុល្លា នៅក្នុខែកញ្ញា ឆ្នាំ២០២៣នេះ​។ ផ្អែកតាមការជូនដំណឺងពីធនាគារជាតិ នឹងមានការដេញថ្លៃប្រាក់ដុល្លា៤លើក។

នៅថ្ងៃទី៦ ខែកញ្ញា ស្អែកនេះ ធនគារជាតិនឹងដេញថ្លៃប្រាក់ដុល្លា ចំនួន១០លានដុល្លា។ នៅថ្ងៃទី៨ ខែកញ្ញា និងមានការដេញថ្លៃ ១៥លានដុល្លា រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ទើបមានការដេញថ្លៃ ១០លាដុល្លាទៀត និងចុងក្រោយថ្ងៃទី១៥ ខែកញ្ញា នឹងមានការដេញថ្លៃ១៥លានដុល្លាដែរ។

អត្រាប្ដូរប្រាក់នៅកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា នេះ ១ដុល្លាអាមេរិក អាចប្ដូរបាន ៤១៥៨រៀល។ នេះបើតាមអត្រាប្ដូរប្រាក់ដែលចេញដោយធនាគារជាតិ។ ស្ថាប័នបោះពុម្ពលុយមួយនេះ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ខណៈប្រាក់រៀលបានថយល្បឿនក្នុងការប្រើប្រាស់។

ធនាគារជាតិអះអាងថា កត្តាដែលនាំឱ្យប្រាក់រៀលថយល្បឿនគឺមកពីកត្តារដូវកាលក្នុងដំណាក់កាលនៃការបង្កបង្កើនផលិតផលកសិកម្ម និងរដូវកាលដែលសកម្មភាពទេសចរណ៍មិនមានភាពមមាញឹក។ ជាមួយគ្នាដែរ ទីផ្សារលុយដុល្លាបានបានបន្ដតំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឱ្យចូលទីផ្សារសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លាលើទីផ្សារអន្ដរជាតិ។

យ៉ាងណាការដេញថ្លៃប្រាក់ដុល្លា ៥០លានដុល្លានេះ ត្រូវបានធានាគារជាតិចាត់ថាជាវិធានការមួយរបស់ធនាគារជាតិ ក្នុងគោលនយោបាយដែលជួយរក្សាស្ថិរភាពអត្រាប្ដូរប្រាក់នៅកម្ពុជា៕

Share

Image
Image
Image