en     km
en     km

សមត្ថកិច្ចរកឃើញបង្គាចាក់ចាហួយប្រមាណ ១១០គីឡូក្រាម

Share

ភ្នំពេញ៖ មន្ត្រីនៃអគ្គនាយកដ្ធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(CCF) រកឃើញបង្គាមានចាក់ចាហួយ(CMC) ចំនួន ១០៧ គីឡូក្រាម ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពទំនិញក្នុងផ្សារខេត្តតាកែវ និងខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

   រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

ជាក់ស្តែងក្នុងបេសកកម្មនេះ មន្ត្រីក.ប.ប. ដកយកសំណាកគំរូម្ហូបអាហារសរុបបានចំនួន ៥១គំរូ ក្នុងនោះរួមមាន បន្លែ ផ្លែឈើ សាច់បង្កក គ្រឿងសមុទ្រ ត្រីងៀត សរសៃគុយទាវ និងទំនិញផ្សេងៗទៀត ដើម្បីស្វែងរក ឬការពារក្រែងមានការដាក់សារធាតុផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ឬផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។

  រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

ជាលទ្ធផលក្នុងការត្រួតពិនិត្យនេះ ពុំបានរកឃើញមានសារធាតុគីមីហាមឃាត់លើសំណាកគំរូទាំងនោះទេ ដោយឡែកមន្ត្រីក.ប.ប. រកឃើញ បង្គាមានចាក់ចាហួយ(CMC) ចំនួន១០៧ គីឡូក្រាម និងនំខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៨.៥គីឡូក្រាម និងបានចាត់វិធានការតាមនីតិវិធី៕

Share

Image
Image
Image