en     km
en     km

សហរដ្ឋអាមេរិកបន្ដជួយអភិរក្សនិងជួសជុលបេតិកភណ្ឌវប្បធម៌ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី

Share

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ សហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ ជាមួយគ្នាក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ខណៈសហរដ្ឋអាមេរិកប្ដេជ្ញាជាយូរអង្វែងតទៀត សម្រាប់អភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
បើតាមការឱ្យដឹងពីក្រសួងវប្បធម៌ កិច្ចព្រមព្រៀងនេះជាលើកទី ៥ ហើយដែលសហរដ្ឋអាមេរិកបន្តជួយដល់កម្ពុជាស្របពេលកម្ពុជាជាប្រទេសមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានកិច្ចព្រមព្រៀងប្រភេទនេះ។


លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា សហរដ្ឋអាមេរិកផ្ដល់ជំនួយ៤៥ ម៉ឺនដុល្លាសម្រាប់អភិរក្សវប្បធម៌ដល់ក្រសួងវប្បធម៌ បន្ដការងារអភិរក្សប្រាសាទភ្នំបាខែង។ លោកបន្ដថា នេះជាមោទនភាពដែលសហរដ្ឋអាមេរិករួមចំណែក អភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។


លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់ការបន្ដការគាំទ្រការគាំពារ និងអភិរក្សវិស័យវប្បធម៌។ លោកស្រីលើកឡើងថា អស់រយៈពេលជាងមួយទសវត្សមកហើយ ដែលវត្ថុបុរាណខ្មែរបានលក់ដូរទីផ្សារពិភពលោក ក្នុងនោះសហរដ្ឋអាមេរិក គឺមានកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជួញដូរវត្ថុបុរាណខុសច្បាប់។
គួរជម្រាបថា តាំងពីឆ្នាំ២០០១មក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់ការងារផ្នែកវប្បធម៌ជិត៦លានដុល្លា សម្រាប់ធ្វើការជួសជុលប្រាសាទភ្នំបាខែង ប្រាសាទព្រះវិហារ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅតាមសាមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណៈជនក្នុងការការពារបេតិកភណ្ឌវប្បធម៌។
យ៉ាងណាក្នុងរយៈពេល២០ឆ្នាំមកនេះ អនុស្សនៈយោយល់ជាមួយអាមេរិក ក្រសួងវប្បធម៌អះអាងថា បានជួយសម្រួលដល់ការបញ្ជូនវត្ថុបុរាណដ៏មានតម្លៃ ចំនួនជាង១០០ដុំ និងកសាងសមត្ថភាពប្រជាជនខ្មែរក្នុងការថែរក្សា គាំពារបេតិកភណ្ឌវប្បធម៌៕

Share

Image
Image
Image