en     km
en     km

កញ្ញា ឌុល ស្រីឯក បវរកញ្ញាភេទទីបីជ័យលាភីទី០១ ចាប់ផ្តើមធ្វើសកម្មភាពសង្គម

Share

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣ កញ្ញា ឌុល ស្រីឯក និងក្រុមការងារបាននាំយកសម្ភារៈសិក្សាមួយចំនួន ចែកជូនដល់សិស្សានុសិស្សដែលជួបបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅសាលាបឋមសិក្សាកណ្តាល ភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

សកម្មភាពចុះចែកសម្ភារៈសិក្សារបស់ក្រុមការងារកញ្ញា ឌុល ស្រីឯក។រូបភាព គង់ ប៊ុនថន។

សម្ភារៈសិក្សាទាំងនេះកញ្ញា ឌុល ស្រីឯក​ ម្ចាស់ជ័យលាភី ០១ ក្នុងកម្មវិធី Miss Beauty Battambang 2023 ទទួលបានបន្ទាប់ពីកញ្ញាបានធ្វើសកម្មភាពរៃអង្គាសថវិកាពីសប្បុរសជនពិសេសគឺបានពីបងប្អូនភេទទីបីដែលមានជីវភាពធូរធា។ ហើយសកម្មភាពសប្បុរសធម៌ដំបូងនេះដែរ គឺកើតឡើងក្រោយពីការបេ្តជ្ញារបស់កញ្ញាដែលថានឹងប្រឹងប្រែងយ៉ាងសកម្មក្នុងសកម្មភាពសង្គម។

នេះជាទីតាំងសាលារៀននៅជនបទមួយដែលក្រុមការងារកញ្ញា ឌុល ស្រីឯក​ ចុះចែកអំណោយ។រូបភាព គង់ ប៊ុនថន។

ស្រីឯក ​បានលើកឡើងថា ក្រោយពីបានគ្រងតំណដែងជាម្ចាស់ម្កុជ Miss Beauty Battambang 2023 កញ្ញានឹងបន្តចូលរួមធ្វើជាជាគំរូល្អសម្រាប់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ទាក់ទងជាមួយនឹងការងារសប្បុរសធម៌ ការចូលរួមទប់ស្កាត់មេរោគអេដស៍ ការលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ពិសេសប្រើប្រាស់វេទិកានានាដើម្បីធ្វើការតស៊ូមតិក្នុងការលុបបំបាត់ការម៉ាក់ងាយ និងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ហើយរួមគ្នាដើម្បីសហគមន៍LGBT ឱ្យកាន់តែរឹងមាំង។

សិស្សានុសិស្សនិងក្រុមការងារកញ្ញា ឌុល ស្រីឯក ថតរូបទុកជាអនុស្សាវរីយ៍។រូបភាព គង់ ប៊ុនថន។

បច្ចុប្បន្នកញ្ញា ឌុល ស្រីឯក កំពុងតែទទួលបានការចាប់អារម្មណ៍ពីម្ចាស់សំអាងការ ព្រមទាំងម្ចាស់ផលិតផលជាច្រើនក្នុងខេត្តបាត់ដំបង ហើយកញ្ញាកំពុងតែមមាញឹកខ្លាំងក្នុងការថតរូបសំអាងការ និងថតឃោនាផលិតផលនានាដល់ម្ចាស់ហាងនិងក្រុមហ៊ុនជាច្រើន។ កញ្ញាបន្ថែមថា ទោះបីជារវល់ក្នុងការងារយ៉ាងណាក៏ដោយ ក៏ឌុល ស្រីឯក នៅតែចូលរួមធ្វើការសង្គមជានិច្ច៕

អត្ថបទខ្លីសរសេរដោយ គង់ ប៊ុនថន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image