en     km
en     km

លោក ឃឹម ហ្វីណង់ ពីអភិបាលរងខេត្តសៀមរាបទៅជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម

Share

លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប និងជាអតីតអភិបាលស្រុកបន្ទាយស្រីដ៏មានប្រជាប្រិយភាព ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


ក្នុងព្រះរាជក្រឹត្យតែងតាំងចេញថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ព្រះមហាក្សត្របានត្រាស់បង្កាប់មន្ដ្រីក្រសួងកសិកម្ម ជារដ្ឋលេខាធិការចំនួន២៥រូប ក្នុងនោះមានស្ដ្រី១រូបប៉ុណ្ណោះ និងអនុរដ្ឋលេខាធិការចំនួន៣៥រូប និងមានស្ដ្រី៥រូប ដោយឈ្មោះលោក ហ្វីណង់ស្ថិតនៅលេខរៀងទី៣៤។


កាលពីលោកនៅកាន់តំណែងជាអភិបាលស្រុកបន្ទាយស្រី លោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក ដោយលោកបានដឹកនាំប្រជាជនក្នុងតំបន់បង្កើតភូមិគំរូ និងទាក់ទាញទេសចរណ៍ទៅលេងស្រុកបន្ទាយស្រីយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានទាញយកសក្ដានុពលពីក្នុងតំបន់បម្រើដល់សេវាទេសចរណ៍ផងដែរ។
គួរជម្រាបថា លោក ឃឹម ហ្វីណង់ បានកាន់អំណាចជាអភិបាលរងខេត្តសៀមរាបជិតមួយឆ្នាំ មុនក្លាយជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម។ លោកជាកូនរបស់លោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប និងជារដ្ឋលេខាធិការក្រសួងការពារជាតិ៕

Share

Image
Image
Image