en     km
en     km

ឌុល ស្រីឯក បវរកញ្ញាភេទទីបីជាប់លេខ ១ ប្តេជ្ញាចូលរួមការងារសង្គមសម្រាប់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា

Share

នាង ឌុល ស្រីឯក មានកំណើតនៅ ភូមិកូនក្អែក០១ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានក្លាយជាម្ចាស់ជ័យលាភីលេខ០១ គ្រងតំណែងម្ចាស់ម្កុជ Miss Beauty Battambang 2023។

គ្រងដោយឈុតពណ៌ទឹកប្រាក់ ភ្ជាប់ជាមួយស្បៃយ៉ាងស្រស់ស្អាតបែបម៉ូតទាន់សម័យផងនោះ រាត្រីកាលនាដងស្ទឹងសង្កែខេត្តបាត់ដំបងបានធ្វើឱ្យសម្រស់ ឌុល ស្រីឯក លេចធ្លោជាងគេក្នុងកម្មវិធី Miss Beauty Battambang 2023 ។

នេះជាបេក្ខភាពប្រឡងបវរកញ្ញាភេទទីបីនៅខេត្តបាត់ដំបង។រូបភាពពី គង់ ប៊ុនថន។

ដើរបង្ហាញរាងដ៏តូចស្រឡូនជាមួយកម្ពស់ ១.៧៥ ម៉ែត្រ បូករួមសប្បុរស្រអែម មុខមាត់ស្អាតស្រស់បែបជានារីខ្មែរផងដែរនោះ ធ្វើឱ្យមហាជនហាក់ភ័ន្តស្មារតីដ្បិតនាង ឌុល ស្រីឯក ដូចមនុស្សស្រីពិតៗមើលមិនដឹងឡើយថានាងជាភេទទីបី។

សព្វថ្ងៃ ស្រីឯក មានមុខរបបជាម្ចាស់ សាឡនមួយកន្លែងដែលមានឈ្មោះថា ល្អឯកសាឡន សំអាងការ។ ក្រៅពីទេពកោសល្យនិងសម្រស់ស្រស់ស្អាតពីធម្មជាតិហើយនោះ នាងក៏មានចំណេះដឹងល្អហើយអាចប្រើប្រាសភាសាអង់គ្លេស និងថៃបានខ្លះៗផងដែរ។

នាង ឌុល ស្រីឯក ទទួលបានរង្វាន់នានាពីកម្មវិធីMiss Beauty Battambang 2023។រូបភាពពី គង់ ប៊ុនថន។

បន្ទាប់ពីបានគ្រងតំណែងជាម្ចាស់ម្កុជ Miss Beauty Battambang 2023 ស្រីឯក បានប្រាប់សិក្ខាកាមរបស់WMCថា ខ្លួននឹងប្តេជ្ញាធ្វើជាគំរូល្អសម្រាប់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា។ ក្នុងមានការចូលរួមក្នុងសកម្មភាពការងារសប្បុរសធម៌ ការចូលរួមជាមួយសហគមន៍ក្នុងការទប់ស្កាត់មេរោគអេដស៍ ការចូលរួមលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងប្រើប្រាស់វេទិកានានាដើម្បីធ្វើការតស៊ូមតិក្នុងការលុបបំបាត់ទង្វើម៉ាក់ងាយ ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា។ អ្វីជាពិសេសជាងនេះ គឺនាងនឹងរួមគ្នាដើម្បីសហគមន៍LGBT ឱ្យយ៉ាងណាឱ្យសហគមន៍កាន់តែរឹងមាំ និងប្រព្រឹត្តខ្លួនឱ្យបានល្អក្នុងនាមជាអ្នកគ្រងម្កុជ Miss Beauty Battambang 2023។

ក្រុមបវរកញ្ញាភេទទីបីបានបង្ហាញសារអប់រំលើកស្ទួយជាច្រើនដល់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។រូបភាពពី គង់ ប៊ុនថន។

លោក ក្រដាស សរ ជាអ្នកគ្រប់គ្រងកម្មវិធីនិងជាអ្នកផ្តួចផ្តើមកម្មវិធីនេះឡើយបានឱ្យដឹងថា ប្រសិនជាម្ចាស់ផលិតផល ឬ ផលិតកម្មនានាចង់ទាក់ទងរូបនាងក្នុងការងារសិល្បៈ ដូចថតឃោសនាផលិតផល និងថតជាម៉ូដែល និងការងារសង្គម ព្រមទាំងការសម្តែងផ្សេងៗនោះគឺខាងលោកស្វាគមន៍ជានិច្ច។

លោក ក្រដាស សរ ជាអ្នកគ្រប់គ្រងកម្មវិធីMiss Beauty Battambang 2023 ។រូបភាពពី គង់ ប៊ុនថន។

សូមបញ្ចាក់ផងដែរថា កម្មវិធីប្រកួតបវរកញ្ញាភេទទីបីនេះ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីក្រុម LGBT ហើយនិងជួយជ្រោមជ្រែកបេក្ខភាពជាប់ជ័យលាភីបង្ហាញវត្តមានលើឆាកអន្តរជាតិ។ នេះបើតាមសម្តីនាង រ៉ូហ្សា តារាម៉ូដែលភេទទីបីនៅប្រទេសថៃ៕

អត្ថបទខ្លីសរសេរដោយ គង់ ប៊ុនថន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image