en     km
en     km

បវរកញ្ញាភេទទីបីលើកបង្ហាញបញ្ហាប្រឈមនានារបស់អ្នកស្រលាញ់ភេទដូចគ្នាក្នុងកម្មវិធី Miss Beauty Battambang​

Share

ខេត្តបាត់ដំបង៖កាលពីថ្ងៃទី១២និងទី១៣ខែសីហា ក្រុមបវរកញ្ញាភេទទី៣ ដែលមានបេក្ខភាពប្រឡងចំនួន៥រូបបានចូលរួមប្រកួតប្រជែងសម្រស់ឈានទៅទទួលជ័យលាភីដែលមានរង្វាន់លើកទឹកចិត្តមួយចំនួនផងដែរ។ តែអ្វីសំខាន់កម្មវិធីបានរំលេចឡើងនូវសារអប់រំពីសិទ្ធិនិងបញ្ហាការរើសអើងអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។

អត្ថបទដោយ៖ គង់ ប៊ុនថន អានដោយ៖​កញ្ញា កែវ សុជាតា 

ការប្រកួតរកម្ចាស់គ្រងម្កុជសម្រស់ក្នុងកម្មវិធី Miss Beauty Battambang ឆ្នាំ២០២៣នៅខេត្តបាត់ដំបងនេះ មិនមែនប្រកួតដើម្បីតែដណ្តើមប្រាក់រង្វាន់នោះទេ អ្វីជាពិសេសគឺការប្រកួតបានរំលេចសារសំខាន់ៗដើម្បីជំរុញឱ្យសហគមន៍LGBTជួបភាពល្អប្រសើរក្នុងជីវិតរស់នៅជាភេទទីបី។

រូបភាពពី គង់ ប៊ុនថន។

តាមការឱ្យដឹងពីលោក  ក្រដាសសរ ដែលជាអ្នករៀបចំកម្មវិធីនេះបានប្រាប់សិក្ខាកាមរបស់ WMCថា បេក្ខភាពនីមួយៗពោរពេញដោយទេពកោស្យ និងចំណេះដឹងខ្ពស់ រួមទាំងរូបសម្បត្តិស្រស់ស្អាតដូចៗគ្នា។ តែទីបំផុតបានជ្រើសរើសបេក្ខភាពចំនួន ០៥ រូបដែលអាចអន្ទោងចិត្តគណៈកម្មការបាន ក្នុងនោះរួមមាន៖ នាង ឌុលស្រី ចំណាត់ថ្នាក់លេខ១ នាង នុង ណយ ចំណាត់ថ្នាក់ រងទី០១ នាង តាក់ វ៉ាន់ ចំណាត់ថ្នាក់រងទី០២ នាង លីលី ចំណាត់ថ្នាក់លេខ០៤  នាង រត្ន័ លីនដា ចំណាត់ថ្នាក់លេខ០៥។

វគ្គប្រកាសលទ្ធផល។រូបភាពពី គង់ ប៊ុនថន។

លោក លោក ក្រដាសសរ បន្ថែមថា ទោះបីនេះជាកម្មវិធីកំសាន្តសប្បាយក៏ពិតមែន តែការរៀបចំបានរំលេចនូវសារអប់រំសំខាន់ៗទាក់ទងជាមួយ សុខភាព មេរោគអេដស៍ និងលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ក៏ដូចជាការកាត់បន្ថយ ការម៉ាក់ងាយនិងរើសអើងដល់ក្រុមអ្នកស្រលាញ់ភេទដូចដូចគ្នាជាដើម។

នាង ឌុល ស្រីឯក ដែលទទួលបានជ័យលាភីលេខ ១ មកពីស្រុកមោងឬស្សីខេត្តបាត់ដំបង បានប្រាប់ថា នាងពិតជារំភើបយ៉ាងខ្លាំងដែលបានគ្រងតំណែង Miss Beauty Battambang 2023 នេះ។សម្រាប់នាង យល់ថា កម្មវិធីនេះពិតជាល្អណាស់ដោយសារបេក្ខភាពអាចមានឱកាសបង្ហាញនូវទស្សនៈយល់ឃើញផ្ទាល់ខ្លួន ពិសេសបានបើកចំហរនូវវិបត្តិបញ្ហានានាដែលក្រុមអ្នកស្រលាញ់ភេទដូចគ្នាបានជួបប្រទះក្នុងជីវិតរស់នៅ។​ហើយតាមរយៈវេទិកានិងការបើកបេះដូងបង្ហាញនូវក្តីកង្វល់របស់ សហគមន៍LGBT នេះនាងរំពឹងថា​ ការប្រកួតរបស់ខ្លួនជាផ្នែកនៃការចូលរួមចំណែកលើកកម្ពស់សិទ្ធិ និងការកាត់បន្ថយការម៉ាក់ងាយរើសអើងដល់សហគមន៍ LGBT ។ នាង ឌុល ស្រីឯក បេ្តជ្ញាថាខ្លួននឹងធ្វើជាគំរូរដល់ក្រុមសហគមន៍LGBT និងចូលរួមជួយធ្វើការងារសង្គមដើម្បីទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ និងការម៉ាក់ងាយក្រុមអ្នកស្រលាញ់ភេទដូចគ្នា។

នាង ឌុល ស្រីឯក ជ័យលាភីលេខ១។រូបភាព គង់ ប៊ុនថន។

ដោយឡែកនាង រ៉ូហ្សា ជាតារាម៉ូដែលភេទទីបីនៅប្រទេថៃដែលបានចូលរួមធ្វើជាពិធីការិនីប្រាប់ WMCថា នាងពិតជារំភើបណាស់ដែលបានឃើញបេក្ខភាពភេទទីបីរបស់កម្ពុជាមានទេពកោសល្យនិងសមត្ថភាពខ្ពស់រួមទាំងសម្រស់ស្រស់ស្អាត។ដោយឡែក នាង ទូចញញឹម ជាតំណាងគណៈកម្មការដាក់ពិន្ទុបាននិយាយាថា ការដាក់ពិន្ទុប្រព្រឹត្តិទៅដោយភាពសុត្រឹតយុត្តិធម៌ ហើយគណៈកម្មការទាំង០៥រូប គឺដាក់ពិន្ទុទៅតាមជំនាញរៀងៗខ្លួននូវអ្វីដែលជាបានកំណត់ទុកជាមុន។កម្មវិធីនេះក៏មានជាម្កុជយ៉ាងស្រស់ស្អាត ព្រមទាំងប្រាក់រង្វាន់ដល់បេក្ខភាពជាប់ចំណាត់ថ្នាក់ផងដែរ។

រូបភាពពី គង់ ប៊ុនថន។

តាមរបាយការណ៍របស់អាជ្ញាធរអេដស៍បានឱ្យដឹងថា មកដល់ឆ្នាំ២០២២នេះ នៅកម្ពុជាមានមនុស្ស ​ប្រមាណ៧ម៉ឺន ៦ពាន់នាក់កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះមាន ៧ម៉ឺន៤ពាន់នាក់ជាយុវជនពេញវ័យនិងប្រហែលជា២ពាន់នាក់ជាកុមារ។ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍សរុប មាន៨៦%នៃអ្នកផ្ទុកបានដឹងខ្លួនពីស្ថានភាពមេរោគរបស់ពួកគេ តែបើតាមការប៉ានប្រមាណមានមនុស្សជាងមួយម៉ឺននាក់មិនបានដឹងខ្លួនថាមានផ្ទុកមេរោគអេដស៍នេះទេ។

រូបភាព គង់ ប៊ុនថន។

តាមរបាយការណ៍របស់អាជ្ញាធរអេដស៍បានឱ្យដឹងថា គិតត្រឹមខែធ្នូឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៦ម៉ឺន៥ពាន់នាក់កំពុងទទួលការព្យាបាលដោយប្រើឱសថប្រឆាំងជំងឺអេដស៍និងបានដឹងពីស្ថានភាពវិវត្តន៍នៃជំងឺ។ របាយការណ៍បន្តថា​ ករណីឆ្លងថ្មីបានធ្លាក់ចុះពី៩១%នៅឆ្នាំ១៩៩៦ មកត្រឹម៣៣%នៅឆ្នាំ២០១០។

ចំណែកក្រុមងាយរងគ្រោះក្នុងការឆ្លងមេរោគអេដស៍នេះគឺមានក្រុមបុរសរួមភេទជាមួយបុរស ស្រ្តីបំប្លែងភេទ អ្នកបំរើសេវាកម្មកំសាន្តសប្បាយ អ្នកប្រើប្រាស់គ្រឿងញៀនជាដើម ដែលក្រុមងាយរងគ្រោះនេះមានភាគរយរហូតដល់ទៅ៨៣%៕

អត្ថបទខ្លីសរសេរដោយ គង់ ប៊ុនថន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image