en     km
en     km

ជំនួបរវាងអង្គការ HACC និងដៃគូពាក់ព័ន្ធមានបំណងជំរុញផ្តល់ប័ណ្ណសមធម៌ដល់អ្នកផ្ទុកមេរោគអេដស៍

Share

ភ្នំពេញ៖ អង្គការ HACC បានរៀបចំសិក្ខាសាលាស្តីពីសិទ្ធិទទួលបានការការពារសង្គមក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និងប្រជាជនសំខាន់ៗ (KPs)។ សិក្ខាសាលានេះកើតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ UNAIDS  នៅសណ្ឋាគារភ្នំពេញ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។

សកម្មភាពអ្នកចូលរួមអង្គសិក្ខាសាលា។រូបភាពពី គង់ ប៊ុនថន។

សិក្ខាសាលានេះមានគោលបំណងផ្តល់នូវវេទិកាសម្រាប់ការចែករំលែកព័ត៌មាន និងការពិភាក្សាលើបញ្ហាប្រឈម និងមេរៀនសំខាន់ៗក្នុងការទទួលបានការការពារសង្គម និងការចុះឈ្មោះប័ណ្ណសមធម៌ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និង KPs នៅកម្ពុជា។ ក្នុងសិក្ខាសាលារយៈពេលមួយថ្ងៃដែលជាការសន្ទនាថ្នាក់ជាតិស្តីពីសិទ្ធិទទួលបានការការពារសង្គមក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និង KPs។

សមាសភាពអ្នកចូលរួមអង្គសិក្ខាសាលា។រូបភាពពី គង់ ប៊ុនថន។

អ្នកស្រី សុម៉ាល័យ ប្រធានវេទិកាហ្វុនប៉ានបានប្រាប់ក្រុមសិក្ខាកាមរបស់ WMC ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ដល់ប្រជាជនដែលប្រឈមមុខខ្ពស់ជាមួយបញ្ហាជំងឺអេដស៍ក្នុងសហគមន៍ ឱ្យយល់កាន់ច្បាស់អំពីអត្ថប្រយោជន៍ និងដំណើរការនៃការធ្វើប័ណ្ណសមធម៌ និងប័ណ្ណ ប ស ស សម្រាប់ស្រ្តីប្រកកការងារកំសាន្តសប្បាយ និង ក្រុមបុរសរួមភេទជាមួយបុរស អ្នកក្លែងយ៉ែនឌ័រ (MSM/TG) ជាដើម។

អ្នកស្រី សុម៉ាល័យ ប្រធានវេទិកាហ្វុនប៉ានឡើងថ្លែងក្នុងអង្គសិក្ខាសាលា។រូបភាពពី គង់ ប៊ុនថន។

អ្នកស្រីបន្តថា សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ៧៧ នាក់ រួមមានតំណាងសហគមន៍អ្នកផ្ទុកមេរោគអេដស៍ និង KPs អង្គការសង្គមស៊ីវិលដែលអនុវត្តកម្មវិធីមេរោគអេដស៍ និងជំងឺអេដស៍ និងមន្ទីរសុខាភិបាលខេត្ត (PHD) ក្នុងខេត្តចំនួនប្រាំពីរមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះសីហនុ កំពត ស្វាយរៀង និងភ្នំពេញ៕

អត្ថបទខ្លីសរសេរដោយ គង់ ប៊ុនថន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image