en     km
en     km

រដ្ឋបាលជលផលបង្កា្របការនាំចូលត្រីពីរ៉ាន់ញ៉ាដែលជាត្រីកាចសាហាវ

Share

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រដ្ឋបាលជលផលនៃក្រសួងកសិកម្មបាន ធ្វើកិច្ចសន្យាឈប់នាំចូលត្រីពីរ៉ាន់ញ៉ាជាមួយម្ចាស់អាជីវកម្មដែលនាំចូលត្រី កាចសាហាវមួយនេះ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ប្រភេទត្រីធម្មជាតិដ៏ទៃទៀត មនុស្ស សត្វ និងបរិស្ថាន។


ការបង្ក្រាបនេះ ធ្វើឡើងក្រោយពេលមានការផ្សព្វផ្សាយលើបណ្ដាញសង្គម tik tok និងហ្វេសប៊ុក និងមានការពន្យល់ថាត្រីប្រភេទនេះមានលក្ខណៈកាចសាហាវ និងស៊ីសាច់មនុស្ស និងសត្វដទៃទៀតជាអាហារផងដែរ។
ក្រសួងអះអាងថា រដ្ឋបាលជលផលបានចុះពិនិត្យ និងអនុវត្តច្បាប់ដល់ទីតាំងនាំចូលត្រីពីរ៉ាន់ញ៉ានេះ តាំងពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ មកម៉្លេះ និងបានឯកភាពបំផ្លាញចោលត្រីនេះរួចរាល់ហើយ។


ក្រសួងកសិកម្មបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានដឹងពីការនាំចូលត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងៗយកមកចិញ្ចឹម ឬចិញ្ចឹមលម្អ សូមរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចាត់វិធានការសមស្រប និងកុំប្រលែងចូលក្នុងធម្មជាតិ តែត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត៕

Share

Image
Image
Image