en     km
en     km

អាជ្ញាធរពាក់ព័ន្ធចុះសម្ភាសន៍អ្នកប្រកបការងារកំសាន្តសប្បាយឈានទៅផ្តល់ប័ណ្ណសមធម៌

Share

រូបតំណាង

ភ្នំពេញ៖អ្នកប្រកបរបរការងារកំសាន្តសប្បាយរួមមាន អ្នកធ្វើការនៅរង្គសាល ឌីស្គូតែក បៀរហ្កាឌិន ខារ៉ាអូខេ ហាងម៉ាស្សា និងស្ប៉ា ក្នុងរាជធានីភ្នំពេញនឹងត្រូវបានសម្ភាសន៍ដោយអាជ្ញាធរពាក់ព័ន្ធដើម្បីឈានទៅផ្តល់ប័ណ្ណសម។តែលក្ខខណ្ឌឈានទៅដល់ការផ្តល់ប័ណ្ណសមធម៌បានលុះត្រាតែអ្នកបម្រើការងារក្នុងសេវាកម្មកំសាន្តសប្បាយមានជីវភាពខ្សាត់ខ្សោយលំបាកក្នុងជីវភាពនិងត្រូវលក្ខខណ្ឌតម្រូវ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃទី១០ខែសីហា។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មានប្រសាសន៍ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១១ ខែសីហានេះថា ការសម្ភាសន៍មិនតម្រូវឱ្យធ្វើតេស្តរកមេរោគអេដស៍ទេ ដោយការធ្វើតេស្តរកមេរោគអេដស៍ធ្វើឡើងតាមការស្ម័គ្រចិត្ត និងលាក់ការណ៍សម្ងាត់ ។លោកថាការឈានទៅដល់ប័ណ្ណសម ធម៌ដល់ធ្វើការកន្លែងកំសាន្តសប្បាយនេះគឺដើម្បីផ្តល់ការគាំពារផ្នែកសុខភាពនិងអត្ថប្រយោជន៍ផ្សេងៗតាមគោលនយោបាយមិនទុកនរណាម្នាក់ចោល។

តាមការបញ្ជាក់ពីលោក ឃិនដារ៉េត បន្ថែមថា នៅក្នុងឱកាសនៃយុទ្ធនាការដែលធ្វើនៅថ្ងៃទី១១-១២ ខែសីហា អង្គការសង្គមស៊ីវិលបានចូលរួមក្នុងការធ្វើតេស្តរកមេរោគអេដស៍ លើបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធណាដែលមានបំណងចង់ធ្វើតេស្តដោយស្ម័គ្រចិត្ត។ ហើយកិច្ចការនេះ អាជ្ញាធរតែងធ្វើជាទូទៅក្នុងព្រឹត្តិការណ៍នានាដូចជាទិវានៃក្តីស្រឡាញ់ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ជាដើម។
យោងតាមលិខិតលេខ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងករណីដែលការធ្វើតេស្តឃើញវិជ្ជមានមេរោគអេដស៍ នោះបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះ នឹងទទួលបានប័ណ្ណសមធម៌ជាស្វ័យប្រវត្តិ ដោយពុំមានទាមទារលក្ខខណ្ឌអ្វីបន្ថែមទៀតនោះទេ៕

Share

Image
Image
Image