en     km
en     km

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ករណីឆបោកពលរដ្ឋឲ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធបានចំនេញខ្លាំង

Share

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកស្វាយលើ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីឆបោកពលរដ្ឋឲ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ ចំនួន០២ឃុំ ស្មើនឹង០៩ភូមិ។ ប្រជាពលរដ្ឋដែលបានចាញ់បោក មានចំនួនសរុប១៥៩នាក់ ។នេះបើតាមអគ្គស្នងការនរគបាលជាតិ។

លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឧ្យដឹងថាសមត្ថកិច្ចបានស្រាវជ្រាវបង្ក្រាបឈានដល់ឃាត់ខ្លួនជនស្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆបោក ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធនៅស្រុកស្វាយលើ។
សមត្ថកិច្ចបន្តថា ជនសង្ស័យបានធ្វើសកម្មភាពកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដោយបានចុះផ្សព្វផ្សាយនៅក្នុងទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប ថាមានក្រុមហ៊ុន វត្ថុបុរាណ ថ្មសំរិទ្ធ ត្រូវការប្រាក់រៀបអសៈនៈ ដោយយក អថ័នសំរិទ្ធ មកលក់អោយប្រជាពលរដ្ឋ។ក្រុមហ៊ុនបានឃោសនាថា បើដាក់ប្រាក់ចំនួន ៥០០០០រៀល និងបានប្រាក់ចំណេញមកវិញចំនួន ៥០០០០ដុល្លារអាមេរិក ។

យោងតាមចម្លើយរបស់ជនសង្ស័យ ទាំងពីរនាក់ខាងលើ បានសារភាព ពិតជាបានផ្សព្វផ្សាយ និងប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុង០១នាក់ បើដាក់ប្រាក់ចំនួន ៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញ ចំនួន៥ម៉ឺនដុល្លារបើ ២០ម៉ឺនរៀល បានមកវិញ២០ម៉ឺនដុល្លារអាមេរិក ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចំណាត់ការតាមផ្លូវច្បាប់៕

Share

Image
Image
Image