en     km
en     km

កម្មវិធីប្រឡងបវរកញ្ញាភេទទីបីជំរុញលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នានិងអប់រំបញ្ហាជំងឺអេដស៍

Share

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី១១ ទី១២ និងទី១៣ខែសីហាខាងមុខនេះ នឹងមានកម្មវិធីប្រកួតប្រឡងសម្រស់ បរវកញ្ញាភេទទីបីឬ កម្មវិធីប្រឡង Miss Beauty Battambang ភេទទីបីក្នុងទឹកដីនៃខេត្តបាត់ដំបង។

តាមការឱ្យដឹងពីលោក ក្រដាស សរ ជាអ្នករៀបចំកម្មវិធីនេះប្រាប់សិក្ខាកាម WMC ថា កម្មវិធីនេះដំបូងឡើយ ជាកម្មវិធីកំសាន្តសប្បាយតាមភូមិតែប៉ុណ្ណោះទេ តែក្រោយមកមានការគាំទ្រពីម្ចាស់ឧបត្ថម្ភ  និងសហគមន៍ LGBT ជាច្រើន ក៏កម្មវិធីនេះបានក្លាយជាកម្មវីធីមួយយ៉ាងពេញនិយមមួយក្នុងខេត្តបាត់ដំបង។ លោកថា ឆ្នាំនេះការប្រកួតនឹងប្រារព្ធធ្វើឡើងចំនួន ០៣ថ្ងៃជាប់ៗគ្នាដោយមានកម្មវិធីកំសាន្តសប្បាយជាច្រើន ផ្សាភ្ជាប់ជាមួយសារអប់រំសំខាន់ៗទាក់ទងជាមួយ សុខភាព មេរោគអេដស៍ និងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាជាដើម។ អ្វីជាពិសេសជាងនេះ កម្មវិធីប្រឡង Miss Beauty Battambang ភេទទីបីក៏មានវត្តមានតារាល្បីៗមកពីរាជធានីភ្នំពេញជាតារាកិត្តិយស និងមានការចូលរួចមពីតារាម៉ូដែលភេទទីបីប្រទេសថៃធ្វើជាពិធីការនីផងដែរ។

លោក ក្រដាស សរ ជាអ្នករៀបចំកម្មវិធីប្រឡង Miss Beauty Battambang ភេទទីបី។រូបភាពពីប៊ុនថន។

អ្នកនាង រ៉ូហ្សា មានដើមកំណើតនៅប្រទេសកម្ពុជាបានសម្តែងក្តីរីករាយ ដែលអ្នកនាងមានឳកាសចាប់យកអាជីបជាតារាម៉ូដែលនៅប្រទេសថៃ។ ចំណែកឯសម្រស់របស់នាងវិញ មិនចាញ់តារាម៉ូដែលភេទីបីថៃនោះទេ។

អ្នកនាង រ៉ូហ្សា។រូបភាពពីប៊ុនថន។

បើតាមការបន្ថែកពីអ្នករៀបចំកម្មវិធីប្រឡង Miss Beauty Battambang ភេទទីបី បញ្ជាក់ថា កម្មវិធីនេះកំពុងទទួលបានការគាំទ្រពីសំណាក់បេក្ខភាពប្រលងនិងបងប្អូនទស្សនិកជនយ៉ាងច្រើនក្នុងខេត្តបាត់ដំបង។

អ្វីជាពិសេសជាងនេះ គឺឆ្នាំនេះមានបេក្ខភាពចូលរួមសុទ្ធសឹងតែជាក្រុមភេទទីបីដែលមានសម្រស់ស្រស់ស្អាតមិនចាញ់នារីភេទនោះឡើយ។ ក្នុងនោះមានវត្តភេទទីបីល្បីៗដូចជា នាង ទូច ញញឹម នាងពៅអប្សារ៉ា នាងសំណាង នាងទោ និងលោក ទីន ជាសមាសភាពគណៈកម្មការដាក់ពិន្ទុផងដែរ។

សមាសភាពគណៈកម្មការដាក់ពិន្ទុ។រូបភាពពីប៊ុនថន។

សូមបញ្ជាក់ថា កម្មវិធីនេះនិងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ក្នុងក្លឹប MATINA Pub។ ចំណែកថ្ងៃទី ១២ និងទី១៣ ខែសីហា ឆ្នាំ២០២៣ ធ្វើនៅក្នុងបរិវេនវត្តឈើទាលខេត្តបាត់ដំបង ដោយការចូលរួមទស្សនាគឺដោយសេរី ដើម្បីលើកទឹកចិត្តដល់សហគមន៍ LGBT ក៏ដូចជាការគាំទ្រដល់បេក្ខភាពប្រឡង៕

អត្ថបទខ្លីសរសេរដោយ គង់ ប៊ុនថន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image