en     km
en     km

ឱកាសការងារជិត៨០០ កន្លែង ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារជាមួយនឹងក្រុមហ៊ុន១០ធំៗ

Share

ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារសរុបចំនួន ៧៤១ កន្លែង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើបម៉ាក្រូ លើកឡើងថា ផ្សារទំនើបម៉ាក្រូនឹងនាំយកឱកាសការងារជាច្រើនកន្លែង គ្រប់មុខដំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។

សូមជម្រាបថាក្រុមហ៊ុនធំៗទាំង១០នោះរួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន,ក្រុមហ៊ុន Cambodia Angkor, ផ្សារទំនើប ម៉ាក្រូ, ធនាគារ CAB BANK, ក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន និង អ៊ិនវេសមេន),ក្រុមហ៊ុន Onion Mobility Co,. Ltd ,ធនាគារហត្ថា, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន ZUT HOME, ក្រុមហ៊ុន ONION MOBILITY, ក្រុមហ៊ុន GFG និង ក្រុមហ៊ុន INVESTM។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

Share

Image
Image
Image