en     km
en     km

ព្រះមហាក្សត្រតែងតាំងលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ដ្រីថ្មីខណៈសង្គមស៊ីវិលស្នើឱ្យគិតពីស្ដ្រីដាក់ជាអ្នកដឹកនាំ

Share

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រនៃកម្ពុជា សម្ដេចព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីសម្រាប់នីតិកាលទី៧។

ផ្អែកតាមព្រះរាជក្រឹត្យរបស់អង្គព្រះមហាក្សត្រ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខានេះតទៅ លោក ហ៊ុន ម៉ាណែត មានភារកិច្ចរៀបចំសមាភាពរាជរដ្ឋាភិបាលសម្រាប់និតិកាលទី៧ ដើម្បីសុំការអនុម័តសេចក្ដីទុកចិត្តពីរដ្ឋសភា។

ទាក់ទងរឿងនេះ សង្គមស៊ីវិល មានដូចជា អង្គការខុមហ្វ្រល និងអង្គការសីលការជាដើមដែលធ្លាប់បានចូលរួមក្នុងវិធីវេទិការស្ដ្រីប្រចាំខែ របស់វិទ្យុស្ដ្រី កាលពីចុងខែកក្កដា បានស្នើឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី គិតគូរពីការដាក់បេក្ខភាពស្ដ្រីជាក្បាលម៉ាស៊ីនដឹកនាំឱ្យបានច្រើនក្នុងជួររាជរដ្ឋាភិបាល ព្រោះនេះជាឱកាសក្នុងការដាក់បេក្ខភាពស្ដ្រី។

យ៉ាងណាក្នុងអាណត្តិថ្មី នៃនីតិកាលទី៧នេះ គេសង្កេតឃើញមានស្ដ្រីមួយចំនួនបានបន្ដកាន់តំណែងរបស់ខ្លួនដឹកនាំក្រសួងដូចជា ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងមានការតែងតាំងថ្មីផងដែរដូចជាអគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាជាដើម៕

 

Share

Image
Image
Image