en     km
en     km

អង្គការ HACC ផ្តល់ការអប់រំបន្ថែមដល់បណ្តាញជនងាយរងគ្រោះដោយមេរោគអេដស៍ឈានទៅទប់ស្កាត់ការចម្លងក្នុងសហគមន៍

Share

ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ អង្គការ HACC បានរៀបចំវគ្គបណ្តុះបណ្តាលមួយដល់សមាជិករបស់ខ្លួននិងបណ្តាញប្រជាជនងាយរងគ្រោះដោយសារមេរោគអេដស៍ឱ្យយល់ដឹងពីការប្រើប្រាស់ និងការបង្ហាញទិន្នន័យព័ត៌មានត្រឡប់ពីសហគមន៍ក្នុងប្រពន្ធ័តាមដាន ដើម្បីជំរុញការទប់ស្កាត់ការរីករាលដាលការចម្លងមេរោគអេដស៍ក្នុងសហគមន៍។

សិក្ខាកាមកំពុងពិភាក្សាលើប្រធានបទមេរៀនក្នុងវគ្គបណ្តុះបណ្តាល។រូបភាពដោយ គង់ ប៊ុនថន។

វគ្គបណ្តុះបណ្តាលដែលរៀបចំដោយអង្គការ HACC ក្រោមជំនួយរបស់អង្កការដៃគូមួយចំនួន បានរៀបចំឡើងចំនួន០២ថ្ងៃនៅសណ្ឋគារមួយក្នុងក្រុងព្រះសីហនុ ដល់សមាជិកសមាជិកកាវេទិកាហ្វុនប៉ាន ទាំង០៧ខេត្តក្រុង រួមទាំងគណៈកម្មាធិការ និងបណ្តាញប្រជាជនរងាយរងគ្រោះដោយសារមេរោគអេដស៍ទាំង០៤បណ្តាញ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងក្នុងការពង្រឹងសមត្ថភាពដល់ក្រុមសហគមន៍ងាយរងគ្រោះដោយជំងឺអេដស៍ ដើម្បីយល់ដឹងពីផ្ទាំងប៉ាណូបរិធាន ក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់អំពីទិន្នន័យរបស់ក្រុមជនងាយរងគ្រោះ។ ក្រុមសហគមន៍ជនងាយរងគ្រោះនីមួយៗ រួមមានក្រុមអ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមស្រ្តីបំរើសេវាកំសាន្ត អ្នករងផលប៉ះពាល់ដោយសារធាតុញៀន និងអ្នកស្រលាញ់ភេទដូចគ្នា។ នេះបើតាមការបញ្ជាក់ពីលោក ឃុន រតនា អ្នកសម្របសម្រួលគម្រោងពង្រឹងសហគមន៍របស់អង្កការ HACC ដល់សិក្ខាកាមនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា។

កម្មវិធីវគ្គបណ្តុះបណ្តាល។រូបភាពដោយ ប៊ុនថន។

លោក ឃុន រតនា ​បានប្រាប់សិក្ខាកាមនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ខ្លាំងណាស់ ខណៈបច្ចុប្បន្នអត្រានៃការចម្លងមេរោគអេសដ៍កាន់តែកើនឡើង។ វត្ថុបំណងមួយទៀតនោះ កម្មវិធីនេះនឹងជាធាតុចូលមួយយ៉ាងសំខាន់ដើម្បីពង្រឹងសមត្ថភាពក្រុមការងារ ឌីហ្វុនប៉ាន និងបណ្តាញប្រជាជនងាយរងគ្រោះ ឱ្យពួកគេមានលទ្ធភាពធ្វើការជាមួយសហគមន៍ប្រកបដោយប្រសិទ្ធភាព ចំគោលដៅឆ្លើយតបតាមតម្រូវសេវាសុខភាពនៃក្រុមប្រឈមមុខខ្ពស់ក្នុងខេត្តកំពត និងខេត្តសៀមរាបនៅពេលខាងមុនបន្តទៀត។នេះបើតាមលោក ឃុន រតនា បញ្ជាក់។

លោក ឃុន រតនា ធ្វើបទបង្ហាញដល់អ្នកចូលរួម។រូបភាពពី ប៊ុនថន។

លោក ចាន់ ធឿន ជាសិក្ខាមក្នុងសិក្ខាសាលានេះបាននិយាយថា វគ្គបណ្តុះបណ្តាលនេះពិតមានសារៈប្រយោជន៍ណាស់ សម្រាប់លោកដែលកំពុងបំពេញការងារការងារចុះអនុវត្តន៍គម្រោង CLM ( Community Lead Monitoring)។

លោក ចាន់ ធឿន ជាសិក្ខាកាមដែលកំពុងអនុវត្តគម្រោងមួយចំនួនលើកស្ទួយពីការយល់ដឹងពីមេរោគអេដស៍។រូបភាពីប៊ុនថន។

ជាការកត់សម្គាល់ក្នុងវគ្គបណ្តុះបណ្តាលបានរាយការណ៍ថា បញ្ហាមេរោគអេដស៍នៅតែបន្តឆ្លងដដែលជាពិសេសបញ្ហានេះ ត្រូវបានរកឃើញប្រឈមខ្លាំងក្នុងចំណោមបុរសស្រលាញ់បុរសវ័យក្មេង។

យោងតាមព័ត៌មានពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍បានឱ្យដឹងថា បច្ចុប្បន្ននេះមេរោគអេដស៍មានការីករាលដាលឡើងវិញជាពិសេសគឺក្រុមបុរសរួមភេទជាមួយបុរស អ្នកក្លែងយ៉ែនឌ័រ ហើយក្រុមយុវជនវ័យក្មេងតែម្តង។

ផ្អែកតាមរបាយការណ៍ក្រុមដែលរងគ្រោះបំផុតនោះរួមមាន ក្រុមបុរសរួមភេទជាមួយបុរស អ្នកក្លែងយ៉ែនឌ័រ ស្រ្តីប្រកបរបរសេវាកំសាន្ត និងអ្នកដែលរងផលប៉ះពាល់ដោយសារធាតុញៀនជាដើម៕

អត្ថបទខ្លីសរសេរដោយ  គង់ ប៊ុនថន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

 

 

Share

Image
Image
Image