en     km
en     km

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦

Share

សមាគមកាយរិទ្ធិនារីពិភពលោកបានសម្រេចយកប្រទេសកម្ពុជា សម្រាប់រៀបចំមហាសន្និបាតលើកទី៣៩ របស់ខ្លួន ក្រោយបញ្ចប់មហាសន្និបាតលើកទី៣៨ នាប្រទេស Cyprus  កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

បើតាមសមាគមកាយរិទ្ធិនារីពិភពលោក ថាប្រទេស៣ដែលត្រូវបានជ្រើសរើស មានប្រទេសកម្ពុជា ទុយណេស៊ី និងហ្គាណា សម្រាប់បោះឆ្នោតជ្រើសរើសធ្វើជាម្ចាស់ផ្ទះលើមហាសន្និបាតបន្ដ។ ក្រោយពីគណៈកម្មាធិការបានវាយតម្លៃ និងបោះឆ្នោតនៅសល់តែប្រទេស២ប៉ុណ្ណោះ គឺកម្ពុជា និងហ្គាណាបានទៅដល់វគ្គផ្ដាច់ព្រ័ត្រ។ ជាលទ្ធផលចុងក្រោយ បានមកលើកម្ពុជាដើម្បីទទួលតួនាទីនេះ។

ការទាមទារដើម្បីធ្វើជាម្ចាស់ផ្ទះមហាសន្និបាតនេះ ត្រូវបានដឹកនាំដោយលោកស្រី ពេជ្រ ចន្ទមុនី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។ ដោយឡែក ប្រធានកាយរិទ្ធិកម្ពុជា លោក ហង់ ជួនណារ៉ុន បានហៅការទទួលសិទ្ធិរៀបចំមហាសន្និបាតលើកទី៣៩នេះថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់ចលនាកាយរិទ្ធិកម្ពុជា ដែលបានបង្ហាញពីកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

សូមជម្រាបថា សមាគមកាយរិទ្ធិនារីពិភពលោក មានសមាជិក១៦៩ប្រទេសមកពីគ្រប់ទ្វីបលើពិភពលោក។ កាយរិទ្ធិនារីបង្កើតឡើងដើម្បីបង្រៀនឱ្យក្មេងស្រី មានភាពក្លាហាន ភាពអង់អាច ពឹងផ្អែកលើខ្លួនឯងនិងទំនាក់ទំនងជាមួយសហគមន៍នៅទូទាំងពិភពលោក៕

Share

Image
Image
Image