en     km
en     km

ដំណឹងជ្រើសរើសបុគ្គលិក

Share

អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើ

ប្រាស់ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បី​រួមចំណែកលើកស្ទួយ

សមភាពយេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ។ អង្គការមណ្ឌលព័ត៌មាន

ស្ត្រីកម្ពុជាត្រូវ ការជ្រើសរើសអ្នកគ្រប់គ្រង ១ រូប សម្រាប់មុខដំណែង នាយិកាប្រតិបត្តិ ។

កាតព្វកិច្ច

នាយិកាប្រតិបត្តិ នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ទទួលខុសត្រូវចំពោះការដាក់សំណើ ការស្វែររកម្ចាស់

ជំនួយ បង្កើនមូលនិធិ ទំាងមូលរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា។

 

ការទទួលខុសត្រូវរបស់នាយិកាប្រតិបត្តិ

 

  • ដឹកនាំ និងទទួលខុសត្រូវចំពោះផែនការអាជីវកម្ម ការគ្រប់គ្រងនិងទិសដៅយុទ្ធសាស្ត្រ ធានានូវ

ការអនុវត្តផែនការយុទ្ធសាស្ត្ររបស់មណ្ឌល ដើម្បីបង្កើនទស្សនជន និងបង្កើនឥទ្ធិពល វិជ្ជមាន

របស់មណ្ឌលលើសង្គមកម្ពុជា ។

  • កសាងទំនាក់ទំនងជាមួយនឹងភាគីពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មានស្ត្រីកម្ពុជា អង្គការក្រៅរដ្ឋាភិបាល

ម្ចាស់ជំនួយ រដ្ឋាភិបាល អាជីវកម្ម និងសហគមន៍ ។

  • ធានាស្ថេរភាពហិរញ្ញវត្ថុរបស់មណ្ឌលតាមរយៈការបង្កើនប្រាក់ចំណូល និងការកសាងទំនាក់ទំនងជា

មួយអង្គការម្ចាស់ជំនួយអន្តរជាតិ ។

  • រចនាគម្រោង និងដឹកនាំការព្រាងសំណើទៅម្ចាស់ជំនួយ ។
  • ធានាអោយមានគណនេយ្យភាពដោយរៀបចំរបាយការណ៍ថវិកា និងការព្យាករណ៍សម្រាប់បង្ហាញ

ជូននូវក្រុមប្រឹក្សាភិបាល ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធផ្សេងទៀត ។

  • រៀបចំវប្បធម៌នៅកន្លែងធ្វើការនៅក្នុងស្ថាប័នយ៉ាងសកម្មដោយផ្តោតទៅលើការគោរពគ្នាទៅវិញ ទៅមក និងភាពប្រែប្រួលនៃយេនឌ័រ ។
  • ត្រួតពិនិត្យការតែងតាំងបុគ្គលិក តាមដានការអនុវត្តរបស់បុគ្គលិក និងវាយតម្លៃសកម្មភាពរបស់

WMC ដើម្បីធ្វើអោយប្រាដកថា បានបំពេញតាមគោលបំណងរបស់មណ្ឌល ។

  • ពិនិត្យ និងអនុម័តប្រតិបត្តិការហិរញ្ញវត្ថុ និងផ្តួចផ្តើមសវនកម្មប្រចាំឆ្នាំ ។
  • តំណាងស្ថាប័នក្នុងការតស៊ូមតិ គោលនយោបាយពាក់ព័ន្ធ នៅគ្រប់កំរិត ។

 

 

តម្រូវការ និង លក្ខណៈសម្បត្តិ

  • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង គោលនយោបាយសាធារណៈ ឬបទពិសោធន៍គ្រប់គ្រងជាន់ខ្ពស់យ៉ាងតិច ៥ ឆ្នាំ។
  • យល់ដឹង អំពីដំណើរការអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ  ។
  • ចំណេះដឹង និងបទពិសោធន៍ក្នុងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថល ។
  • ស្ទាត់ជំនាញ ចំពោះការអាន និងការសរសេរ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស។
  • មានជំនាញក្នុងការទាក់ទងជាមួយម្ចាស់ជំនួយក្នុងស្រុក និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធ ។
  • មានការយល់ដឹងអំពីសិទ្ធិស្រ្តី ជាពិសេសក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល និងការតស៊ូមតិ ។

 

 

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ រូបថត និង ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា តាមរយៈអ៊ីមែល [email protected]

ព័ត៌មានលំអិតសូមមើលវេបសាយ https://www.wmc.org.kh ទំព័រហេ្វសប៊ុកវិទ្យុស្ត្រី Women’s Radio និង វេបសាយបងធំ ។ ទូរសព្ទលេខទំនាក់ទំនង ៖  069 848 013 / 011 780 510

 

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃច័ន្ទ ទី ៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥​ ល្ងាច ។

 

បេក្ខនារីដែលដាក់ពាក្យត្រូវបានលើកទឹកចិត្ត!

Share

Image
Image
Image