en     km
en     km

ប៉ូលិស​ជប៉ុន​ចាប់​ខ្លួន​ស្ត្រី​និងឪពុក​ម្តាយ​ដោយ​កាត់​ក្បាល​បុរសម្នាក់​នៅ​សណ្ឋាគារ​ទីក្រុង​ហុកកៃដូ

Share

(តូក្យូ)៖ ប៉ូលិសជប៉ុនបាននិយាយថា ពួកគេបានចាប់ខ្លួនស្ត្រីម្នាក់ និងឪពុកម្តាយរបស់នាងនៅក្នុងសំណុំរឿងកាត់ក្បាលបុរសម្នាក់នៅក្នុងបន្ទប់សណ្ឋាគារក្នុងសង្កាត់កម្សាន្តពេលរាត្រីដ៏ពេញនិយមមួយក្នុងទីក្រុង Sapporo ភាគខាងជើងប្រទេសជប៉ុនកាលពីបីសប្តាហ៍មុន។រាយការណ៍ដោយ….

 

ប៉ូលីសនៅកោះហុកកៃដូភាគខាងជើងនៃប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃអង្គារទី២៥ កក្កដា ថាពួកគេបានចាប់ខ្លួនស្រ្ដីឈ្មោះ Runa Tamura អាយុ២៩ឆ្នាំ ឪពុករបស់នាងឈ្មោះ Osamu Tamura អាយុ៥៩ឆ្នាំនិងម្តាយឈ្មោះ Hiroko Tamura អាយុ៦០ឆ្នាំ ដោយសង្ស័យថាបានសមគំនិតក្នុងការកាត់ក្បាលជនរងគ្រោះនៅក្នុងបន្ទប់សណ្ឋាគារមួយ នៅពាក់កណ្តាលយប់រវាងថ្ងៃទី២ ឈានចូលថ្ងៃទី២ខែកក្កដា ឆ្នាំ២០២៣។

 

សូមបញ្ជាក់ថា​ជន​រង​គ្រោះត្រូវកាត់ក្បាល​ឈ្មោះ Hitoshi Ura អាយុ​៦២​ឆ្នាំ។ ប៉ូលីសបានឆ្មក់ចូលផ្ទះជនសង្ស័យកាលពីថ្ងៃអង្គារទី២៥ ខែកក្កដា ចាប់ម្ដាយជនជាប់ចោទដោយសង្ស័យថាបានសមគំនិតជាមួយគ្រួសារក្នុងការដឹកជញ្ជូន និងរក្សាក្បាលជនរងគ្រោះនៅក្នុងផ្ទះ។

 

ប៉ូលិស​មិន​បាន​បញ្ជាក់​ច្បាស់​ថា តើ​កូនស្រី និង​ឪពុក​សហការ​គ្នា​យ៉ាង​ណា​នោះ​ទេ។ ប៉ូលិស​កំពុង​តែ​ស៊ើបអង្កេត​ពី​មូលហេតុ ហើយ​មិនបានបញ្ជាក់ថា​ស្ត្រីជនដៃដល់​និង​ជន​រង​គ្រោះ​ស្គាល់​គ្នាឬយ៉ាងណានោះ​ទេ ។

ប៉ូលីសក៏បានឱ្យដឹងដែរថាជនដៃដល់ឈ្មោះ Runa អាចមានជំងឺផ្លូវចិត្ត។ សារព័ត៌មាន​បាន​ស្រង់​សម្ដី​អ្នក​ជិត​ខាង​នាង​ថា នាង​មិនបាន​ចូល​សាលារៀន ហើយ​មានភាពឯកោ​តាំង​ពី​ក្មេង។

 

សារព័ត៌មានក្យូដូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថាជនរងគ្រោះ និងមនុស្សម្នាក់ទៀតដែលគេសង្ស័យថាជាជនដៃដល់ឈ្មោះ Runa Tamura បានចូលសណ្ឋាគារក្នុងតំបន់ Susukino ដែលគេស្គាល់ថាជា “សណ្ឋាគារ” សម្រាប់គូស្នេហ៍សម្រាករយៈពេលខ្លី។ ប្រហែលបីម៉ោងក្រោយមក គេឃើញមានម្នាក់ក្នុងចំនោមពួកគេបានចាកចេញពីសណ្ឋាគារ ដោយមានកាន់វ៉ាលីធំមួយ។អាជ្ញធរទីក្រុងក្យូដូបាននិយាយថា អ្នកដែលចូលសណ្ឋាគារជាមួយជនរងគ្រោះស្លៀកសម្លៀកបំពាក់នារីពណ៌ស្រាល និងមួកធំប៉ុន្តែពេលចាកចេញពីសណ្ឋាគារបានដូរស្លៀកពាក់ខ្មៅវិញ ។

 

សាកសពបុរសឈ្មោះ Ura ត្រូវបានរកឃើញនៅក្រោយថ្ងៃទី២ ខែកក្កដា ដោយបុគ្គលិកសណ្ឋាគារម្នាក់ដែលបានទៅត្រួតពិនិត្យបន្ទប់សណ្ឋាគារ ព្រោះមិនឃើញភ្ញៀវចេញពីបន្ទប់តាំងពីរពេលសៀល។ កម្មករ​ម្នាក់បាន​ប្រទះ​ឃើញ​សពជន​រង​គ្រោះ​ដេកស្លាប់​ក្នុង​អាង​ងូតទឹក​។ គេមិនឃើញ​របស់​របរ​របស់​ជនរងគ្រោះ​បន្សល់ទុក​នៅ​ក្នុង​បន្ទប់​នោះ​ទេ ហើយ​គ្រែ​ហាក់​ដូច​ជា​មិន​បាន​ប្រើឬមានមនុស្សដេកទេ៕

 ប្រភព៖ AP ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣

Share

Image
Image
Image