en     km
en     km

សម្ដេច ហ៊ុន សែន ៖នាយករដ្ឋមន្ដ្រីថ្មីនឹងចុះជួបកម្មកររោងចក្រជំនួសនាយករដ្ឋមន្ដ្រីចាស់ក្រោយស្បថចូលកាន់តំណែង

Share

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេច ហ៊ុន សែន តាំងខ្លួនជានាយករដ្ឋមន្ដ្រីចាំផ្ទះបានឱ្យដឹងថា ក្រោយពេលនាយករដ្ឋមន្ដ្រីថ្មីស្បថចូលកាន់ដំណែង នាយករដ្ឋមន្ដ្រីថ្មីនឹងចុះជួបជាមួយកម្មករកម្មការិនីជំនួសនាយករដ្ឋមន្ដ្រីចាស់ នៅតាមបណ្ដារោងចក្រចំនួន១០ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត។


សម្តេច ហ៊ុន សែន ធ្លាប់សន្យាថានឹងជួបជាមួយកម្មករ កម្មការិនីនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ តែដោយសារកត្តាពេលវេលា និងកត្តាទាក់ទងនឹងទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី ទើបសម្តេចមិនអាចចុះជួបកម្មករតាមបណ្ដារោងចក្របាន។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ដ្រី ហ៊ុន សែន។


ទាក់ទងដល់ការបង្កើតរាជរដ្ឋាភិបាលថ្មីនេះ សម្ដេច ហ៊ុន សែន បានបើកចំហថា នឹងផ្ទេរអំណាចរបស់ខ្លួនទៅកាន់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទផងដែរ។ ផ្អែកតាមកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានចិន សម្ដេចថា អាច ៣ ទៅ៤ សប្ដាហ៍ក្រោយបោះឆ្នោត និងផ្ទេរអំណាចដល់លោក ហ៊ុន ម៉ាណែត ក្លាយជានាយរដ្ឋមន្ដ្រី។
យ៉ាងណានៅថ្ងៃនេះ សម្តេចបានអះអាងថា ការបង្កើតរាជរដ្ឋាភិបាលថ្មីមាន ទាំងនាយករដ្ឋមន្ត្រីថ្មី និងសម្ដេចផ្ទាល់ ជានាយករដ្ឋមន្ដ្រីចាស់។ សម្រាប់រឿងរ៉ាវបែបណា សម្ដេច ថានឹងបកស្រាយនៅថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៣ ខាងមុខ ខណៈសម្ពោធផ្លូវខ្សែក្រវាត់ក្រុងទី៣៕

Share

Image
Image
Image