en     km
en     km

សម្តេច ម៉ែន សំអន៖ ត្រូវរួមគ្នាអភិរក្សវប្បធម៌ប្រពៃណីជាតិ ជាជាងចម្លងវប្បធម៌បរទេស

Share

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ខណៈជួបជាមួយមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ សម្តេច ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ដើម្បីមានវប្បធម៌ប្រពៃណីល្អ គឺត្រូវអប់រំដល់យុវជនជំនាន់ក្រោយ និងរួមគ្នាអភិរក្សវប្បធម៌ប្រពៃណីជាតិឲ្យបានគង់វង្ស ជាជាងចម្លងវប្បធម៌បរទេស។


ទន្ទឹមគ្នានេះ សម្ដេច ម៉ែន សំអន បញ្ជាក់ថា ការអភិវឌ្ឍវប្បធម៌ គឺជាការអភិវឌ្ឍធនធានមនុស្ស ដោយការអភិវឌ្ឍប្រភពកម្លាំងមនុស្ស គឺជាដើមកំណើតនៃការបង្កើតវប្បធម៌ផងដែរ។ ដូច្នេះសម្ដេច បានផ្តោតសំខាន់ឱ្យអបរំដល់យុវជន និងសិស្សានុសិស្សជំនាន់ក្រោយ ដើម្បីក្លាយជាទំពាំងស្នងឬស្សីប្រកបដោយចំណេះ ជំនាញ និងបទពិសោធន៍ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ជារៀងរាល់ឆ្នាំ តែងតែប្រារព្ធពិធីទិវាវប្បធម៌ជាតិនៅថ្ងៃទី៣ ខែមីនា ដោយបានផ្សារភ្ជាប់យុវជន ទៅនិងវប្បធម៌ ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបមានតម្លៃមិនអាចកាត់ថ្លៃបានផង និងដាស់តឿនយុវជនជាអ្នកបន្ដវេនឱ្យលើកស្ទួយវប្បធម៌ជាតិផងដែរ៕

Share

Image
Image
Image