ភ្នំពេញ៖ រាជរដ្ឋាភិបាលបានហាមឃាត់ការលក់ និងសេពគ្រឿងស្រវឹងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២២ និងទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពោលមុនថ្ងៃបោះឆ្នោតមួយថ្ងៃ និងថ្ងៃបោះឆ្នោត។
យោងតាមសេចក្ដីណែរបស់ប្រមុខរដ្ឋាភិបាល បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្អាក់លក់ដូរ និងពិសារគ្រឿងស្រវឹង ដើម្បីចូលរួមដំណើរការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយបរិយាកាសនយោបាយល្អ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា។
សេចក្តីណែនាំនេះ ជាការបង្ការបញ្ជៀសបាតុភាពអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងការប្រព្រឹត្តបទល្មើសនានា ឬបង្កឱ្យបាត់សណ្ដាប់ធ្នាប់សាធារណៈផងដែរ៕
Post Views: 50